header ads

Sponsor

ពិតជាគំរូដ៏ល្អសម្រាប់តារាចម្រៀងស្រករក្រោយគួរតែផ្តល់តម្លៃឬសុំការអនុញ្ញាត្តិពីម្ចាស់បទដើមមុននឹងលើកយកបទចម្រៀងណាមួយរបស់ពួកគាត់មកច្រៀងសារឡើងវិញ។ យ៉ាងណាមិញថ្មីៗនេះ ខាត់ សួស្តី បានសុំការអនុញ្ញាតិ្តពីម្ចាស់ស្នាដៃមុននឹងយកបទចម្រៀងដែលមានចំណងជើងថា“ប្រុសព្រានស្នេហា” មកច្រៀងជាថ្មីម្តងទៀត ។ 

ខាត់ សួស្កី ដែលត្រូវគេស្គាល់ថាជាប្អូនស្រីរបស់ ខាត់ សុឃីម កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងតាមរយៈបទចម្រៀងដែលមានចំណងជើងថា«ប្រុសព្រានស្នេហា»នៅតាមបណ្តាញសង្គមនាពេលថ្មីៗនេះ។មួយបទនេះពិតជាស៊ីទៅនឹងសំឡេងរបស់ ខាត់ សួស្តី ដែលស្តាប់ហើយពីតជាពិរោះជាប់ចិត្តតែម្តង ។

«ប្រុសព្រានស្នេហា» ជាបទមរតកដើមក្នុងទសវត្សទី ៨០ដែលនិពន្ធទំនុកច្រៀង និងបទភ្លេងដោយស្ដេចវីយូឡុង អ៊ុំ ដារ៉ា និងច្រៀងដោយអ្នកស្រី ញឹប ដាវី។ អ្វីដែលចាប់អារម្មណ៍មុននឹងយកបទចម្រៀងមួយបទនេះមកបកស្រាយជាថ្មីនោះ ខាត់ សួស្តី ក៏បានសុំការអនុញ្ញាត្តិពីសំណាក់ម្ចាស់ស្នាដៃលោក អ៊ុំ ដារ៉ា ផងដែរ ។ទង្វើ នេះជាគំរូដ៏ល្អនឹងផ្តល់តម្លៃក៏ដូចជាការគោរពដល់តារាចម្រៀងដែលជាម្ចាស់ដើម ។

បើតាមការបង្ហោះវីដេអូរបស់កូនប្រុសលោកអ៊ុំ ដារ៉ា បានបង្ហាញថាក្នុងនាមជាម្ចាស់ស្នាដៃលោកឪពុករបស់លោកពិតជាមានអារម្មណ៍រីករាយជាខ្លាំងដោយ ស្នាដៃរបស់លោកត្រូវបាន តារាចម្រៀងជំនាន់ក្រោយពេញចិត្តក្នុងការលើកយកមកបកស្រាយឡើងវិញ ក៏ដូចជា ជួយផ្សព្វផ្សាយឲ្យមហាជន បានស្គាល់ម្ចាស់ស្នាដៃ និងអ្នកចម្រៀងជំនាន់ដើម។ សព្វថ្ងៃលោក អ៊ុំ ដារ៉ា មានវ័យជរាណាស់ទៅហើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post