header ads

Sponsor

ពេលនេះរឿងរ៉ាវរបស់កញ្ញា 30M Views បានស្ងប់ស្ងាត់ទៅហើយ តែយ៉ាងណាថ្មីៗនេះបេក្ខភាពវ័យ ១៨ ឆ្នាំ សុខុម រចនា ក៏បានសុំចិត្តដល់អ្នកលេងបណ្តាញសង្គមឈប់យកវីដេអូរបស់នាងមកបង្ហោះនិងបញ្ចេញមតិមិនល្អទៀតព្រោះនាងសុំតែសេចក្តីសុខដើម្បីត្រៀមប្រលងចម្រៀងនៅក្នុងពេលខាងមុខនេះ។

ក្រោយស្ងប់ស្ងាត់ការរិះគន់បានបន្តិច សុខុម រចនា បានបង្ហោះសាររៀបរាប់ថា«សូមជម្រាបដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថា ផេកដែលមានឈ្មោះ ( សុខុម រចនា Fan )មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាងខ្ញុំទេ។

ដូចច្នេះ បើសិនម្ចាស់ផេកជាហ្វេនគាំទ្ររូបនាងខ្ញុំពិតប្រាកដមែន សូមកុំយករូបភាពឬវីដេអូផ្សេងៗរបស់ខ្ញុំមកផុសបន្ដ ហើយសរសេរនូវ Captionតាមតែចិត្តបងប្អូន ឬក្នុងន័យរកView ក្រោមសកម្មភាពបែបណាក៏ដោយ ដែលធ្វើឲ្យមានការយល់ច្រឡំបន្ថែមទៀតមកលើរូបខ្ញុំ។ ក្នុងរយ:ពេលនេះនាងខ្ញុំសុំតែសេចក្ដីសុខ ភាពស្ងប់ស្ងាត់សម្រាប់ត្រៀមការប្រឡងតែប៉ុណ្ណោះ»។

ជាមួយការលើកឡើងរបស់ សុខុម រចនា ក៏មានការអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិឱ្យបេក្ខភាពរូបនេះចេញវីដេអូសុំទោសចំពោះឥរិយាបថរបស់ខ្លួនកន្លងមកព្រោះថាបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia ត្រូវតែសន្សំពិន្ទុដើម្បីទទួលយកក្តីអាណិត ស្រឡាញ់ពីសំណាក់មហាជនក្នុងការបោះឆ្នោតបន្តទៅវគ្គបន្តបន្ទាប់ទៀត ។ ហើយក៏មានអ្នកខ្លះបានលើកទឹកចិត្តដល់ សុខុម រចនា ឱ្យបានទទួលជោគជ័យនៅក្នុងការប្រឡងនេះផងដែរ ។ រង់ចាំតាមដានទាំងអស់គ្នាតើកូនក្រុមរបស់ ឱក សុគន្ធកញ្ញា រូបនេះអាចទទួលបានជោគជ័យឬបែបណា?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post