header ads

Sponsor

មានការភ្ញាក់ផ្អើលខ្លាំងដោយថ្មីៗនេះមានគណនីយហ្វេសប៊ុកមួយបានបង្ហោះវីដេអូរបស់តារារ៉េប វណ្ណដា កំពុងមានការប្រកែកគ្នាតឹងសរសៃកជាមួយបុរសម្នាក់ដែលត្រូវគេស្គាល់ថាInfluencer ម្នាក់ហើយក៏ជាហ្វេនរបស់តារាចម្រៀងខ្ពស់ស្រឡះ ជី ដេវីត ផងដែរ ។ទន្ទឹមនឹងនោះគេបានឃើញសាររបស់តារាចម្រៀង ជី ដេវីត ដែលមើលទៅហាក់ដូចជាឌឺដងដល់តារាចម្រៀង វណ្ណដា ផងដែរ ។

ថ្មីៗនេះគេបានឃើញគណនីយមួយមិនបានដាក់រូបប្រូហ្វាលមុខពិតទេ បានបង្ហោះវីដេអូរបស់ វណ្ណដា និងបងម៉ាប់ សក់ពណ៌ទឹកក្រូចដែលត្រូវគេដឹងថាជា Influencer ហើយក៏ជាហ្វេនរបស់លោក ជី ដេវីត ។ជាមួយនឹងការបង្ហោះវីដេអូនោះម្ចាស់គណនីយនោះថែមទាំងសរសេរថា «បានជួបIdol នៅក្រៅស្អាតហើយកាចទៀត» ។

មិនតែប៉ុណ្ណោះម្ចាស់គណនីយរូបនោះបានបន្ថែមទៀតថា«រឿងនេះកើតឡើងយប់ម្សិលម្ង៉ៃពេលខ្ញុំកំពុងញ៉ាំអីឆ្ងាញ់ក៏ឃើញ វណ្ណដា ដើរមករករឿងបងម៉ាប់និងដល់តុគាត់អង្គុយជិតខ្ញុំឈ្លោះគ្នាពេញហាងរំខានការញ៉ាំរបស់ខ្ញុំ»។

អ្វីដែលកត់សម្គាល់ងាកមកលោក ជី ដេវីត វិញ បានបង្ហោះសារកាលពី២២ម៉ោងមុនថា«ចង់ហូបបបរសាច់នាគ»។ ដែលសារខ្លីរបស់លោកហាក់ឌីដងទៅតារាចម្រៀង វណ្ណដា ព្រោះរឿងហេតុនេះបានកើតឡើងនៅកន្លែងបបរខកង្កែប ។ សាររបស់លោក ជី ដេវីត ត្រូវបានអ្នកគាំទ្ររបស់លោកចូលរួមខមិនជាច្រើន។  គេចាំបានថាបងម៉ាប់ សក់ពណ៌ទឹកក្រូចនេះជាហ្វេនរបស់លោក ជី ដេវីត និង ទេព បូព្រឹក្ស ហើយ បងម៉ាប់ រូបនេះក៏ធ្លាប់ត្រូវអង្គរក្ស របស់តារាចម្រៀងល្បីកូរ៉េ  CL  ច្រានឱ្យដួលក្រោយពេលលោកព្យាយាមឱ្យអាយដល CL   ចុះហត្ថលេខា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post