រហូតមកដល់ពេលនេះរឿងរ៉ាវរបស់ ហារ៉ា យុទ្ធ និង វណ្ណដា ហាក់មិនទាន់ចប់នៅឡើយទេបើទោះម្ចាស់ហាងលក់ស្បែកជើងរូបនេះបានអះអាងថាមូលហេតុដែលនាំឱ្យមានការជជែកតឹងសរសៃកបែបនេះដោយសារ វណ្ណដា បានសួរនាំលោកពីរឿងអាវបូកគីឡូ ប៉ុន្តែយ៉ាងណាលោកមិនបាននិយាយទេ ។ មិនតែប៉ុណ្ណោះ ហារ៉ា យុទ្ធ និងភរិយា ក៏សុំភស្តុតាងថាពួកគេនិយាយឌីដងអាវបូកគីឡូនេះពី វណ្ណដា ផងដែរ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះមានវីដេអូមួយបានទម្លាយពាសពេញបណ្តាញសង្គមដោយលោក ម៉ៃ សុគន្ធ បញ្ជាក់ថា ហារ៉ា យុទ្ធ ពិតជាបាននិយាយពីអាវបូកគីឡូ ក្នុងន័យឌឺដងពិតមែន ។
គួរបញ្ជាក់ថារឿងរ៉ាវជម្លោះដែលនាំឱ្យមានការជជែកគ្នាយ៉ាងតឺងសរសៃករវាងតារារ៉េប វណ្ណដា និង ហារ៉ា យុទ្ធ បានកើតឡើងនៅហាងបបរកង្កែបមួយដែលបានបែកធ្លាយវីដេអូរបស់ពួកគេនៅក្នុងថ្ងៃទី ២០ ម្សិលមិញនេះ ។ ក្នុងនោះ ហារ៉ា យុទ្ធ និងប្រពន្ធក៏បានឡាយវីដេអូ បកស្រាយពីរឿងនេះដោយនិយាយថា វណ្ណដា បានមកសួរពីរឿងលោកនិយាយប៊ូលី អាវបូកគីឡូ តែពួកខ្លួនមិនបាននិយាយអ្វីទេ ។ ក្នុងនោះ ហារ៉ា យុទ្ធ ក៏ដូចជាប្រពន្ធ ថែមទាំងសុំភស្តុតាងសម្តីដែលខ្លួននិយាយពី វណ្ណដា ផងដែរ ។
ប៉ុន្តែយ៉ាងណាថ្មីៗនេះមហាទើស ម៉ៃ សុគន្ធ បានបង្ហាញវីដេអូមួយដែលបញ្ជាក់ថា ហារ៉ា យុទ្ធ ពិតជាបាននិយាយពីអាវបូកគីឡូដោយមានបញ្ចេញកាយវិការបែបសើចសប្បាយក្នុងន័យឌឺដងពិតមែន ។ ម៉ៃ សុគន្ធ បានភ្ជាប់សារដែលមានន័យថា«នេះវីដេអូបែកធ្លាយថ្មី ដែលវណ្ណដា បានទៅសួរ ថា(ខ្ញុំធ្លាប់លឺ)អាវបូកគីឡូ ធ្វើ10អាវហ្នឹង បានលក់អស់លឿនណាគេអ្នកនិយាយ (រឿងBullu អាវបូកគីឡូ ស្មើរដៃគ្នា ទាំងទ្រទាំងចាប៉ី)»។ប៉ុន្តែយ៉ាងណាវីដេអូ ថ្មីនេះបាន ហារ៉ា យុទ្ធ និយាយថា«ត្រូវបកស្រាយទៀតអត់? ឬចង់អោយខ្ញុំបញ្ចប់រឿង? បើចង់អោយបកស្រាយខ្ញុំLiveម្ដងទៀតដាក់អោយអស់ តែបញ្ចាក់ខ្ញុំមិនបានពាក់ព័ន្ធនឹងbrandគាត់ទេ ខ្ញុំនិយាយពីអាវbrandរបស់ខ្ញុំផ្ទាល់»។
ទោះបីជាយ៉ាងនេះក្តី ម្ចាស់ហាងលក់ស្បែកជើង និងជាBig fan របស់ ជី ដេវីត និង ទេព បូព្រឹក្ស រូបនេះអះអាងថារឿងនេះខ្លួនបានដោះស្រាយជាមួយតារារ៉េប វណ្ណដា រួចរាល់អស់ហើយ ៕
វីដេអូបកស្រាយពេញ