header ads

Sponsor

បើទោះបីជាម្ចាស់ហាងលក់ស្បែកជើង ហារ៉ា យុទ្ធ ចេញមុខឡាយវីដេអូបកស្រាយពីមូលហេតុដែលបណ្តាលឱ្យមានការជជែកគ្នាយ៉ាងតឹងសរសៃកកាលពីថ្ងៃទី ២១ យប់មិញក្តី តែងាកមកតារារ៉េបលំដាប់ប្រទេស វណ្ណដា ហាក់មិនខ្វល់ខ្វាយអ្វីឡើយ ។ ពេលនេះលោកកំពុងធ្វើដំណើរទៅក្រៅប្រទេសធ្វើព្រងើយទៅវិញ។

បើតាមរូបភាពរបស់គណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Phan Bunmary បានបង្ហោះរូបភាពមួយសន្លឹកជាមួយតារា រ៉េប វណ្ណដា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយភ្ជាប់សារខ្លីដែលមានន័យថា«សុខសប្បាយតាមផ្លូវអាកាស Ido»។

ជាមួយនឹងការជូនពរចំពោះការធ្វើដំណើររបស់ វណ្ណដា ក៏មានអ្នកគាំទ្រខ្លះបានខមិនបែបលេងសើចថា «តាមអាយដលមិនទាន់ទេ »។ បើតាមប្រភពដែលកៀកកិតមួយបានព្រលយថាតារាចម្រៀងសម្បូរសាក់រូបនេះបានចេញដំណើរទៅប្រទេសវៀតណម ក្រុងហូជីមិញ តែមិនមានការបញ្ជាក់ថាជាដំណើរកម្សាន្តឬការងារនោះទេ ។

ខណៈនៅក្នុងបណ្តាញសង្គមកំពុងផ្ទុះល្បីព្រោងព្រាតរឿងជម្លោះជាមួយ ហារ៉ា យុទ្ធ តែ វណ្ណដា ហាក់មិនខ្វល់ខ្វាយឬ តបតនោះទេ ហើយក៏មិនមានជាលើកដំបូងដែលម្ចាស់បទ «នារីជឿនលឿន»រូបនេះធ្វើឥរិយាបថបែបនេះដែរ។ វណ្ណដា នៅតែជាកំពូលតារាចម្រៀងរ៉េបលំដាប់ប្រទេសដែលតាមគម្រោងនៅក្នុងខែកក្កដាខាងមុខនេះលោកនឹងត្រូវចេញទៅសម្តែងនៅប្រទេស ជប៉ុនជាមួយកំពូលតារាចម្រៀងរ៉េប Awich ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post