header ads

Sponsor

ព័ត៌មានបន្ថែម៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ច នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនបុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មេីសភ្លេីងសញ្ញាចរាចរណ៍ និងបុកសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ ។

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀល នៅចំណុចគោលដៅអនុវត្តន៍ច្បាប់ ក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ បុរសម្នាក់បេីករថយន្ដល្មេីសច្បាប់ចរាចរណ៍ សមត្ថកិច្ចអនុវត្តន៍ច្បាប់ចរាចរណ៍ ចេញហាមឃាត់ ប៉ុន្តែគាត់មិនឈប់រថយន្ត ក៏ត្រូវសមត្ថកិច្ចរូបនោះ លោតតោងពីមុខកញ្ចក់រថយន្ត ប៉ុន្តែសមត្ថកិច្ចបញ្ជាក់មិនមែនលោតតោង គឺរថយន្តបេីកបុក ហើយមិនព្រមឈប់ ។

យោងតាម ប្រភព ពី ម្ចាស់ រថយន្ត បាន ប្រាប់ អោយ ដឹងថា មុន កេីត ហេតុ គាត់ បេីក រថយន្ដ ម៉ាយ៉ូតា ព្រូស ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 2BT-0591 ដោយ ធ្វើ ដំណើរតាម បណ្ដោយ មហាវិថី សហព័ន្ធ រុស្ស៊ី ទិសដៅ ពី លិច ទៅ កើត ។ ប្រភព ដដែល បន្ត ថាខណៈ មក ដល់ ចំណុច ស្តុប ក្រោម ស្ពាន អាកាស ផ្សារ ដី ហុយ ភ្លើង ចរាចរណ៍ ក៏ លោត ពណ៌ ទឹកក្រូច ហេីយ រថយន្ដ គាត់ ក៏ ជ្រុល ឈប់ នៅ លេី គំនូស ថ្មេីជេីង ឃើញ ដូច្នោះ គាត់ បន្ត ទៅ មុខ តែ ម្តង ទៅ ហើយ បត់ ឆ្វេង ឡេីងមហាវិថីហាណូយ ក៏ មាន មន្ត្រី អនុវត្តន៍ ច្បាប់ ចរាចរណ៍ ម្នាក់ ចេញ មក ហាមឃាត់ រថយន្ដ គាត់ ប៉ុន្តែ គាត់ មិន បាន ឈប់ រថយន្ត ទេ ក៏ ងាក ចង្កូត គេច ហើយ មន្ត្រី នគរបាល រូប នោះ បាន លោត តោង លេី រថយន្ត នៅ កញ្ចក់ ខាង មុខ ហើយ គាត់ ក៏ បន្ត ដំណើរ ទៅ មុខ អែប កៀន រក កន្លែង ឈប់ ។ បន្ទាប់ មក ក៏ មាន សមត្ថកិច្ច ទៀត ជិះ ម៉ូតូ ចំនួន ពីរ មាន គ្នា បីនាក់ មាន ទាំង ឯក សណ្ធាន មន្ត្រី អនុវត្តន៍ ច្បាប់ ចរាចរណ៍ និង ស៉ី វិល បាន ជិះ ប្រដេញ តាម ពី ក្រោយ មក ដល់ បាន យក វិទ្យុ ទាក់ទង វាយ កញ្ចក់ រថយន្ត គាត់ បណ្តាល ឲ្យ បែក ហើយ នាំ គាត់ មក កន្លែង ផាក ពិន័យ ពេល រូប គាត់ ជាម្ចាស់ រថយន្ដ សួរ នាំ ហេតុ ផលហេតុ អ្វី ទេីប វាយ កញ្ចក់ រថយន្ត គាត់ ក៏ ត្រូវ សមត្ថកិច្ច ទាំង អស់ គេច ខ្លួន ចេញ ពី កន្លែង កើត ហេតុ បាត់ ។ ប្រភព ដដែល បន្ត ថា គាត់ បាន សួរ ទៅ សមត្ថកិច្ច ចរាចរណ៍ ថា ឈប់ លេី គំនូស ត្រូវ ផាក ពិន័យ ប៉ុន្មាន ? សមត្ថកិច្ច ឆ្លើយ ថា ពិន័យ ៥ម៉ឺន រៀល ។ គាត់ គាត់ ព្រម បង់ ថ្លៃ ផាក ពិន័យ ចុះ សមត្ថកិច្ចកញ្ចក់ រថយន្ត គាត់ បែក តេី នណា ជាអ្នក សង ?

ក្រោយ កេីត ហេតុ សមត្ថកិច្ច អនុវត្តន៍ ច្បាប់ ចរាចរណ៍ បាន ប្រាប់ ថា មូលហេតុ គឺ ម្ចាស់ រថយន្ត បេីក ល្មេីស ច្បាប់ ចរាចរណ៍ ដោយ ឈប់ លេី គំនូស ថ្មេីជេីង ។ ពេល សមត្ថកិច្ច ចេញ អន្តរាគមន៍ ឃាត់ ផាក ពិន័យ បែរ ជា ម្ចាស់ រថយន្ត បេីក បំបុក សមត្ថកិច្ច ជាប់ លេី កញ្ចក់ រថយន្ត តាំង ចំណុច ស្ពាន អាកាស បេីក រត់ រហូត ដល់ ជិត ផ្សារ ដីហុយ ទេីប សមត្ថកិច្ច អន្តរាគមន៍ ជួយ ប្រដេញ ឃាត់ ទេីប បង្កេីត អោយ ការ ប៉ះទង្គិច តិចតួច ។

ក្រោយ កេីត ហេតុ ម្ចាស់ ត្រូវ បាន សមត្ថកិច្ច អនុវត្តន៍ ច្បាប់ ចរាចរណ៍ នៅ គោលដៅ ក្រោម ស្ពាន អាកាស ផ្សារ ដី ហុយ ចោទ ប្រកាន់ ថា បេីក បរ ល្មើស ច្បាប់ ចរាចរណ៍ និង បុក មន្រ្ដី អនុវត្តន៍ ច្បាប់ បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្ត យកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post