header ads

Sponsor

មានការភ្ញាក់ផ្អើលខ្លាំងខណៈកាលពីពេលថ្មីៗនេះតារាចម្រៀង រ៉េប វណ្ណដា បានបង្ហាញវត្តមាននៅលើសារព័ត៌មានអន្តរជាតិមួយដោយមានការឱកាសជាប់នៅក្នុងបញ្ជីរបស់ LiFTED ថាជាកំពូលតារាតារាចម្រៀងរ៉េបទាំង៥០នៅអាស៊ីដោយក្នុងនោះលោកឈរនៅក្នុងលំដាប់លេខរៀងទី ០៦។

សម្រាប់​ឆ្នាំ ២០២៣ នេះ​​ក៏មានការបើកបង្ហាញបញ្ជី​ប្រមូល​ផ្តុំ​ ​តារា​រ៉េប​ល្បី​ៗ​ទាំង ៥០ នៅ​ក្នុង​តំបន់​អាស៊ីហើយអ្វីដែលគួរឱ្យរំភើបនោះម្ចាស់បទ «កំលោះស្រុកខ្មែរ» វណ្ណដា ឈរនៅក្នុងលំដាប់លេខរៀងទី០៦ ខណៈលោក Ruthko ដែលត្រូវគេស្គាល់ថាជាម្ចាស់ បទ «សុរា» ឈរ​នៅក្នុង​លេខ​រៀងទី ៤៦ នៅក្នុងបញ្ជីមួយនេះ។ ក្រៅពី វណ្ណដា ក៏មានតារា​ល្បី​ៗ​ជាច្រើន​ដែលមានដូចជា Jay Park, MC STAN, Ramengvrl,Rich Brian និង Jackson Wang លេចមុខនៅក្នុងបញ្ជីមួយនេះ ។

ជាមួយនឹងព័ត៌មាននេះបានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រ វណ្ណដា មានការរំភើប និងមានមោទកភាពជាខ្លាំងដែលម្ចាស់បទ «Time To Rise» រូបនេះមានឱកាសបានឈរឈ្មោះនៅក្នុងលំដាប់តារាល្បីនៅក្នុងតំបន់អាស៊ី ។គួរបញ្ជាក់ថាកន្លងមក វណ្ណដា ក៏ធ្លាប់បង្ហាញវត្តមាននៅក្នុងការសម្តែងដ៏អស្ចារ្យ Rolling Loud នៅប្រទេសថៃដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសហើយទទួលបានតម្លៃខ្លួនខ្ទង់លានដុល្លារឯណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post