header ads

Sponsor

ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងក្រោយអតីតភរិយាអ្នកនិពន្ធបទចម្រៀង យឹម តាស្រង់ ដែលត្រូវគេស្គាល់ថាជាអ្នកលក់អនឡាញអ្នកនាង សុគន្ធ បាននិយាយថាខ្លួនសោកស្តាយណាស់ដែលមិនបានលក់អតីតស្វាមីដែលធ្លាប់ត្រូវគេសុំទិញក្នុងតម្លៃខ្ពស់ តែខ្លួនមិនយល់ព្រមគិតឡើងវិញពិតជាសោកស្តាយជាខ្លាំង ។

អ្នកនាង សុគន្ធ បានរៀបរាប់ថាអូសហ្វេសប៊ុកឃើញផេកមួយប្រកាសលក់ប្តីដែលធ្វើឱ្យខ្លួននឹកដល់រឿងអតីតកាលប្រមាណជា ៧ ទៅ ៨ឆ្នាំមុនពោលពេលមិនទាន់លែងលះជាមួយអតីតស្វាមី យឹម តាស្រង់ ដោយកាលណោះអ្នកនាងទម្ងន់កូនទីពីរ មានគេស្រឡាញ់ប្តីនឹងសុំទិញប្តីពីអ្នកនាងដោយត្រង់ៗថាបើលែងលះគ្នាដាច់គេឱ្យប្រាក់ចំនួន ១០ម៉ឺនដុល្លារនឹងផ្ទះមួយជុង តែកាលណោះខ្លួនមិនបានលក់ទោះ ១០ម៉ឺនដុល្លារមួយលានដងក៏មិនលក់ដែរព្រោះស្រឡាញ់ប្តី ។ ហាក់លាយឡំជាមួយការលេងសើចអ្នកនាង សុគន្ធ លើកឡើងស្តាយណាស់បើដឹងថាមានថ្ងៃនេះប្តីក៏អត់ លុយក៏អត់កាលណោះលក់បាត់ ។

ទោះបីជាយ៉ាងនេះក្តី គេមិនដឹងថារឿងរ៉ាវដែលអ្នកនាង សុគន្ធ លើកឡើងពីអតីតស្វាមីរបស់ខ្លួនជាការពិតឬបែបណានោះទេ ប៉ុន្តែយ៉ាងណាអ្នកនាងបាននិយាយថាកាលណោះខ្លួនបានទៅយំស្រែកប្រាប់ថៅកែផលិតកម្មដែលអតីតស្វាមីបានធ្វើការផងដែរ ។ រហូតមកដល់ពេលនេះអ្នកនាង សុគន្ធ មិនទាន់មានដៃគូថ្មីនៅឡើយទេ ខណៈអតីតស្វាមីរកបានអ្នកថ្មីនឹងបានត្រៀមរួចរាល់សម្រាប់អាពាហ៍ពិពាហ៍នៅក្នុងពេលឆាប់ៗនេះនៅសណ្ឋាគារមួយលើកំពូលភ្នំបូគោ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post