header ads

Sponsor

ខណៈ ហារ៉ា យុទ្ធ បានលើកឡើងថាខ្លួនមិនបាននិយាយរឿងអាវបូកគីឡូររបស់ វណ្ណដា ក្រោយមានការទម្លាយវីដេអូរបស់មហាទើស ម៉ៃ សុគន្ធ នោះស្រាប់តែថ្មីៗនេះមានការបញ្ចេញនូវភស្តុតាងជាហូរហែរបស់ភរិយារបស់ ហារ៉ា យុទ្ធ ដែលបានបង្ហោះសារឌឺដងដល់ វណ្ណដា ជាច្រើនដង។

បើទោះបីជា ហារ៉ា យុទ្ធ បានឡាយវីដេអូរៀបរាប់ពីដើមហេតុដែលធ្វើឱ្យមានការប្រកែកគ្នាជាមួយ វណ្ណដា នៅហាងបបរសមួយកន្លែងកាលពីប៉ុន្មានថ្ងៃមុន នឹងបានដោះស្រាយគ្នារួចរាល់ទៅហើយក្តី ។ ប៉ុន្តែថ្មីៗនេះក៏មានការលេចធ្លាយនូវភស្តុតាងជាច្រើនរបស់ភរិយា ហារ៉ា យុទ្ធ ធ្លាប់ឌឺដងឱ្យតារាចម្រៀងរ៉េប វណ្ណដា ដោយពាក្យពេចន៍មិនសមរម្យជាច្រើនដែលឃើញហើយពិតជាធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនហួសចិត្តជាខ្លាំង។ ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថាបើមិនមានភ្លើងគឺមិនមានផ្សែងឡើយឃើញហើយពិតជាមិនធម្មតាទេ ប្តីប្រពន្ធគូនេះ។

តាមរយៈភស្តុតាងជាច្រើនដែលអ្នកលេងបណ្តាញសង្គមបានបង្ហាញថាគណនីយហ្វេសប៊ុករបស់ភរិយា ហារ៉ា យុទ្ធ ដែលមានឈ្មោះ Po Ny បានបង្ហោះពាក្យពេចន៍ឌឺដងឱ្យតារារ៉េប វណ្ណដា នៅក្នុងការស៊ែររូបភាពរបស់តារាចម្រៀងរ៉េបរូបនេះ ។ ដ្បិតមានភស្តុតាងបញ្ជាក់ច្បាស់ៗបែបនេះក្តី តែគេមិនទាន់ឃើញភរិយា ហារ៉ា យុទ្ធ ចេញមុខបកស្រាយអ្វីឡើយ ។ បើក្រឡេកមើលតារារ៉េប វណ្ណដា ហាក់មិនរីរវល់និងចាប់អារម្មណ៍ចំពោះរឿងដែលកំពុងផ្ទុះផ្អើលនៅក្នុងបណ្តាញសង្គមក្នុងពេលនេះដោយលោកបានចេញដំណើរទៅប្រទេសវៀតណាមធ្វើព្រងើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post