header ads

Sponsor

ក្រោយពីបង្ហាញមុខគូស្នេហ៍ជាអ្នកនៅក្រៅចង្កោមសិល្បៈជាសាធារណៈកាលពីថ្ងៃខួបកំណើ តមកតារាសម្តែងរូបរាងខ្ពស់ស្រឡះ លី ម៉ារីណា ចាប់ផ្តើមបណ្តើរគូស្នេហ៍លោកវីរសេនីយ៍ឯក ទៀង ច័ន្ទសារ ចូលរួមនៅក្នុងកម្មវិធីនានា។ ក្នុងនោះក៏ទទួលបានការលាន់មាត់សរសើរថាអ្នកទាំងពីរពិតជាស័ក្តិសមគ្នាទាំងវ័យនិងរូបសម្បតិ្ត។

គេចាំបានថាតារាសម្តែង លី ម៉ារីណា បានប្រកាសពីទំនាក់ទំនងស្នេហាជាមួយលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ ដែលមានតួនាទីជាអធិការដ្ឋាន​នគរ​បាល​​​ខណ្ឌ​ដូន​ពេញកាលពីថ្ងៃទី២៦ឧសភាដែលជាថ្ងៃខួបកំណើតរបស់នាងភ្ជាប់ដោយពាក្យពេចន៍អរគុណដល់គូស្នេហ៍ដែ លបានផ្តល់កម្លាំងចិត្តដល់រូបនាងកន្លងមក ។ មិនថាមិត្តភក្តិក្នុងនិងក្រៅសិល្បៈសុទ្ធតែគាំទ្រនឹងរីករាយក្រោយឃើញតារាសម្តែងវ័យ៤២ឆ្នាំរូបនេះរកបានដៃគូយល់ចិត្តល្អម្នាក់ ។ ចំណងស្នេហ៍កាន់តែផ្អែមល្ហែម លី ម៉ារីណា ចាប់ផ្តើមបណ្តើរគូស្នេហ៍ចូលរួមនៅក្នុងកម្មវិធីផ្សេងជាចំហ តួយ៉ាងណាថ្មីៗនេះពួកគេបានបណ្តើរគ្នាចូលរួមនៅក្នុងកម្មវិធីមង្គលការយ់ាងរីករាយ ។

ក្រោយបញ្ចេញមុខគូស្នេហ៍ឲ្យសាធារណជនស្គាល់ គេចាប់អារម្មណ៍ឃើញថាតារាសម្តែង លី ម៉ារី​ណា កាន់តែមានភាពស្រស់ស្រាយជាងមុននឹងចាប់ផ្ដើមពង្រីកមុខជំនួញ​ជាបន្ដបន្ទាប់ដូចជា ហាងនំបញ្ចុកខួក្ដាម និងអាជីវកម្ម​តាមOnline កាន់តែរីកធំជាងមុន។បច្ចប្បន្ន លី ម៉ារីណា កំពុងសម្តែងរឿងជាធម្មតា ខណៈមិនមានការលើកឡើងថាគូស្នេហ៍លោកលោកវីរសេនីយ៍ឯក ទៀង ច័ន្ទសារ ហួងហែងនោះទេ។ចំណងស្នេហ៍កាន់តែរលូនទៅមុខក្តី តែគេមិនទាន់ឃើញតារាសម្តែង​ លី ម៉ារីណា បង្ហើបពីពេលវេលារៀបការរបស់ខ្លួនឡើយ ។

 គួរបញ្ជាក់ថាតារាសម្តែង លី ម៉ារីណា  ធ្លាប់បរាជ័យស្នេហាចំនួន ២លើក តាមរយៈការឆ្លង​កាត់​មង្គលការជាមួយលោកទឹត ថាវរិទ្ធ និងលោក សាត ចាន់ថន ដែលទើបបើកបាក់គ្នានៅឆ្នាំ​២០​២២ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់ដែលមានអាយុជិត១០ឆ្នាំកំពុងរស់នៅស្រុកខ្មែរជាមួយនាង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post