header ads

Sponsor

ក្រោយពីចាប់អាជីពចម្រៀងច្រើនឆ្នាំពេលនេះតារាចម្រៀង ឈិន ម៉ានិច្ច មានឱកាសបានចេញទៅច្រៀងនៅប្រទេសអូស្រ្តាលីជាមួយតារាចម្រៀងរួមទ្រនំពីររូបបន្ថែមទៀត។ដោយសារ ជាលើកដំបូងនៅក្នុងការចេញទៅសម្តែងនៅប្រទេសតារាចម្រៀងរូបនេះបានបង្ហាញក្តីរំភើបនឹងរីករាយជាខ្លាំង ។ 

បើទោះមិនបានឈរនៅក្នុងលំដាប់តារាកំពូលក្តី តែតារាចម្រៀង ឈិន ម៉ានិច្ច ក៏មានប្រជាប្រិយភាពគួរសមនៅក្នុងផលិតកម្មដោយនាងមានទីផ្សារការងារជាច្រើននៅតាមកម្មវិធីនានាហើយពេលនេះនាងក៏មានឱកាសចេញច្រៀងនៅប្រទេសអូស្រ្តាលី ជាមួយតារាចម្រៀងរៀមច្បង ឱក សុគន្ធកញ្ញា និងលោក នី រតនា តាមការអញ្ជើញរបស់មូលនិធិសង្រ្គោះកុមារកម្ពុជា អូស្ត្រាលី ។ ចេញសម្តែងជាលើកដំបូងកាលពីថ្ងៃទី ២៤ ម្សិលមិញនេះ ឈិន ម៉ានិច្ច ក៏ទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលីផងដែរ ។ បើតាមដឹងការសម្តែងនៅទីនោះមានរយៈពេលខ្លីតែប៉ុណ្ណោះ ។ 

រយៈពេលជាច្រើនឆ្នាំក្នុងអាជីពសិល្បៈ ឈិន ម៉ានិច្ច ក៏ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ។ យ់ាងណាមិញនាងអាចមានលទ្ធភាពទិញផ្ទះដែលមានដូចជានៅបុរីវិមានភ្នំពេញ ធ្វើផ្ទះជូនម្តាយនៅស្រុកកំណើត ទិញផ្ទះវីឡាធំស្កឹមស្កៃ រថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ និងដីជាច្រើនកន្លែងដែលមានដូចជាដីចំការនៅខេត្តមណ្ឌលគីរីទៀតផង ។ កាន់តែមានជីវភាពធូរធាររូបសម្រស់និងការតុបតែងខ្លួនរបស់តារាចម្រៀងដែលមានដើមកំណើតនៅខេត្តកំពង់ស្ពឺរូបនេះកាន់តែមានភាពទាន់សម័យនិងឡូយឆាយជាងមុន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post