header ads

Sponsor

នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀង អ៊ីវ៉ា តបទៅអ្នកខមិនយ៉ាងចាក់ដោត ខណៈការបញ្ចេញមតិនោះមិនសូវសមរម្យដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះចាត់ទុកជាជាការច្រណែនឈ្នានីសមកលើរូបនាង ។ 

ស្ងាត់មួយរយៈថ្មីៗនេះតារាចម្រៀងរូបរាងតូចច្រឡឹង អ៊ីវ៉ា បានបង្ហាញ MVបទចម្រៀងថ្មីដែលមានចំណងជើងចា«លួចលាក់គ្នាពីពេលណា»ដោយនាងសម្តែងជាមួយពិធីការលោក យឹម ណារ៉ា ។ មួយបទនេះទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់អ្នកស្តាប់ជាច្រើន ប៉ុន្តែក៏មានអ្នកលេងបណ្តាញសង្គមមួយបានចូលទៅខមិនមកលើតារាចម្រៀង អ៊ីវ៉ា ថា« ចុមអាយ  ដលមុខចាស់ម៉េះចាញ់កូនមែន? ។

ខណៈនោះតារាចម្រៀង អ៊ីវ៉ា បានតបវិញថា«ចា៎ខ្ញុំចាស់ហើយមិនដណ្ដើមបងក្មេងទេ តែតាមខ្ញុំដឹងបងនិងហើយអ្នកចាញ់កូនហ៎ មិនចូលចិត្តអូសរំលងណាព្រោះឃើញមានតែបងទេដែលតាង៉ែនម្នាក់ឯងនោះ ហើយ cmt នេះវាបង្ហាញថាបងជាមនុស្សអាក្រក់ឈ្នានី សច្រណែននិន្ទាគេ សុំទោសខ្ញុំអត់ចេះជេរទេ។

ជាមួយនឹងការតបទៅវិញរបស់តារាចម្រៀង អ៊ីវ៉ា បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនពេញចិត្តហើយអ្នកខ្លះបានលាន់មាត់សរសើរថាឃើញ អ៊ីវ៉ា ជិត ១០ឆ្នាំហើយនៅតែស្អាតនិងក្មេងអត់មានប្រែប្រួលសោះ តែក៏មានហ្វេន ហ្វេនខ្លះបានលើកឡើងថា«រក្សាភាពស្ងប់ស្ងាត់កុំយកមតិអវិជ្ជមាន មកគិតល្អជាងអូន មនុស្សប្រភេទនេះអត់មានតម្លៃឲអូនឈឺក្បាលជាមួយទេ»។ ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈច្រើនឆ្នាំតារាចម្រៀង អ៊ីវ៉ា មិនដែលលេចឮរឿងរ៉ាវអាស្រូវអ្វីឡើយ ឬទទួលរងការរិះគន់ពីសំណាក់មហាជនឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post