header ads

Sponsor

ដ្បិតមិនទទួលពាននៅក្នុងកម្មវីធី The Voice Cambodia រដូវកាលទីពីរ តែតារាចម្រៀង ឈិន រតនៈ ក៏មានប្រជាប្រិយភាពនឹងទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ។ ជាពិសេសចុងក្រោយនេះនាងត្រូវខាងផលិតកម្មលើកស្ទួយដោយចេញបទចម្រៀងឱ្យតារាចម្រៀងរូបនេះជាបន្តបន្ទាប់ ។ ក្នុងនាមជាតារារៀមច្បងនិងធ្លាប់ជាបេក្ខភាពនៅក្នុងកម្មវិធីប្រឡងចម្រៀងល្បីមួយនេះ ឈិន រតនៈ មិននៅសំងំស្ងៀមបានចែករំលែកបទពិសោធន៍របស់ខ្លួនក្រោយល្បីរឿងកញ្ញា30M  Views សុខុម រចនា ។

តារាចម្រៀង ឈិន រតនៈ បានបង្ហោះសាររៀបរាប់ថា «បទពិសោធន៍ខ្លះៗក្នុងនាមខ្ញុំក៏ធ្លាប់ជាបេក្ខភាពប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី 2 មួយរូប ពេលវេលាដែលកំពុងប្រឡងគឺជាពេលដែលអ្នកគួរសន្សំពិន្ទុះក្តីស្រលាញ់ពី គណៈកម្មការ ជាពិសេសពុកម៉ែបងប្អូនមហាជនតែម្តងសមត្ថភាពតែមួយមុខមិនអាចជួយឱ្យអ្នកជោគជ័យបានឡើយត្រូវបូកផ្សំជា មួយនិងអត្តចរិតផងដែរ ទើបអាចទទួលបានការគាំទ្រពីពុកម៉ែបងប្អូនមហាជនបានយូរអង្វែងដូច្នេះមុននិងប្រើប្រាស់ពាក្យសំដីសូមគិតពិចារណាឱ្យច្រើនដងមុននិងនិយាយអ្វីមួយ នេះគ្រាន់តែជាបទពិសោធន៍បន្តិចបន្តួចសម្រាប់ចែករំលែកតែប៉ុណ្ណោះ»។

ការលើកឡើងរបស់តារាចម្រៀងសម្បុរស្រអែមរូបនេះហាក់សំដៅទៅបេក្ខនារី សុខុម រចនា ដែលបានទទួលបានការរិះគន់ពីសំណាក់មហាជនជាច្រើនខណៈកញ្ញាមានចេតនាតាំងខ្លួនជាម្ចាស់បទនឹងមិនផ្តល់តម្លៃដល់រៀមច្បងដែលជាម្ចាស់បទ ។ ប៉ុន្តែយ៉ាងណាមហាជនជាអ្នកតាមដានរឿងនេះសង្ឃឹមថាក្រោយទទួលបានការចែករំលែកបទពិសោធន៍ពីសំណាក់តារារៀមច្បងជាច្រើនកូនក្រុមរបស់គណកម្មាការ ឱក សុគន្ធកញ្ញារូបនេះនឹងផ្លាស់ប្តូរដើម្បីទទួលបានការស្រឡាញ់នឹងគាំទ្រពីសំណាក់មហាជនដើម្បីមានឱកាសទៅវគ្គបន្តបន្ទាប់ទៀត ។  ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្តចំពោះពាក្យសម្តីរបស់តារាចម្រៀង ឈិន រតនៈ ជាខ្លាំង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post