header ads

Sponsor

មានការស្រឡាំងស្ទើរគ្នាក្រោយពីបានឃើញអតីតកីឡាប្រដាល់ បឺត សំរេច បានចេញមុខបញ្ជាក់ថាលោកជាកូនប្រុសរបស់អធិរាជសំឡេងមាសលោក ស៊ិន សាមុត ។ ការលើកឡើងរបស់អតីតកីឡាប្រដាល់រូបនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ព្រោះមិនដែលដឹងថាអធិរាជសំឡេងមាសរូបនេះជាឪពុករបស់អតីតកីឡាប្រដាល់រូបនេះឡើយ។ ក្នុងនោះក៏មានការវែកញែកជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយចោទជាសំណួរថាបើពិតមែន ហេតុអ្វីលោកលាក់លៀមច្រើនឆ្នាំហើយទើបប្រកាសលេចមុខពេលនេះទៅវិញ?

ជុំវិញទៅនឹងរឿងនេះដែរ Bin Yan- ប៊ីន យ៉ានបានលើកឡើងទឡ្ហីករណ៍៧ចំណុច គិតថាបឺត សំរេច អាចជាកូនបង្កើត អធិរាជសំឡេងមាស ស៊ីនស៊ីសាមុត ។ តាមរយៈទំព័រខាងលើនេះបានលើកឡើងឱ្យដឹងទាំងស្រុងថា៖

ចំពោះខ្ញុំគិតថា កីឡាប្រដាល់ បឺត សំរេច អាចជាកូនបង្កើតរបស់ លោកតា អធិរាជសំឡេងមាស ស៊ីនស៊ីសាមុតពិតមែន ដោយយោងទៅលើកត្តា ឬទឡ្ហីករណ៍៧ចំណុចដូចខាងក្រោម៖

- ទី១ មុខស្រដៀងគ្នា

-ទី២ ឆ្នាំកើត បឺតសម្រេច ១៩៧៤ អីឡូវគាត់អាយុ៤៩ ឆ្នាំ គាត់កើត(មុនខ្មែរក្រហមគ្រប់គ្រង ១ឆ្នាំ ១៩៧៥-១៩៧៩) កាលហ្នឹងលោកតា ស៊ីនស៊ីសាមុតកំពុងល្បីខ្លាំង ក្នុងឆ្នាំ១៩៧០-១៩៧៥ ក្នុងសម័យសាធារណៈរដ្ឋខ្មែរ ឬរបប លុន នុល ហើយលោកតាស៊ីនស៊ីសាមុត ស្លាប់ក្នុងឆ្នាំ១៩៧៦ ក្នុងរបបខ្មែរក្រហម។

-ទី៣ លោកតាស៊ីនស៊ីសាមុត បាននិពន្ធបទមួយចំណងជើងថា បុប្ផាកំពងហាវ (កំពង់ហាវ ជាស្រុកកំណើតម្តាយរបស់ បឺត សំរេច នៅខេត្តកំពងឆ្នាំ ហើយម្តាយគាត់ជានារីរបាំក្នុងព្រះរាជទ្រព្យ និងជាអ្នកគ្រូពេទ្យម្នាក់ដូចនិយាយក្នុងបទចម្រៀងដែរ)

-ទី៤ គាត់ និងម្តាយបានរួចជីវិតដោយសារបានភាសខ្លួនទៅប្រទេសឡាវទាន់ពេលវេលា។

-ទី៥ មនុស្សវ័យ និងមុខមាត់ប៉ុនហ្នឹងដែរ មិនចេះតែបើកកកាយប្រវត្តិរបស់ខ្លួនទេ បើមិនមានជាប្រវត្តិពិតរបស់ខ្លួន

-ទី៦សម្លេងពីរោះ ស្រដៀងគ្នា (អាចស្តាប់ បឺត សំរេច ច្រៀងពីរោះណាស់)

-ទី៧ តាមប្រវត្តិពិតរបស់លោកតា អធិរាជ ស៊ិនស៊ីសាមុត ក៏ធ្លាប់មានភរិយាច្រើន​ និងនារីកំណាន់ និងសង្សាច្រើនផងដែរ បើទោះបីជាពេលនោះលោកបានរៀបការទៅហើយក្តី ក៏នៅតែមានអ្នកស្រលាញ់លោកច្រើន និងមានមន្តស្នេហ៍ផងដែរ! តាមលោកយាយខ្ញុំប្រាប់! នារីកំណាន់គាត់មានស្ទើតែគ្រប់កន្លែងដែលគាត់ទៅច្រៀង!

នេះជារឿងពិតមិនអាចប្រកែកបាន នៃប្រវត្តិស្នេហារបស់គាត់! ហើយភាគច្រើននារីកំណាន់ ឬសង្សាលួចលាក់របស់លោកតាអធិរាជសម្លេងមាស ភាគច្រើនជានារីរបាំ ឬតារាម៉ូដែល។ ដើម្បីច្បាស់ អាចសិក្សាពីប្រវត្តិរបស់គាត់ និងរកសាក្សីរស់ដែលត្រូវជាម្តាយចញ្ចឹមគាត់មកសម្ភាសន៍ ឬអ្នកដែលស្និត ទី២ តេសDNA កូនគាត់មុន និងក្រោយ អាចមានប្រភេទDNAជាមួយគ្នាខ្លះ!

តែយ៉ាងណា គណនីខាងលើបានបញ្ជាក់ថាផងដែរថា៖ នេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេ!៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post