header ads

Sponsor

ពេលនេះតារាសម្តែង អេង វ៉ាណង កាន់តែមានទឹកចិត្តថែមមួយកម្រិតទៀតក្រោយពីទទួលបានការជួយជ្រោមជ្រែងជាទឹកប្រាក់ដល់រូបនាងពីសំណាក់សប្បុរជននានាទាំងក្នុងប្រទេសនិងក្រៅប្រទេស ។អ្វីដែលធ្វើឱ្យតារាសម្តែងរូបនេះកាន់តែរំភើបចិត្តនោះគឺសាលាឯកជនមីគីវ៉េ បានផ្តល់អាហាររូបករណ៍១០០ឱ្យកូនប្រុសស្រីទាំងបីរបស់នាងរហូតបញ្ចប់ការសិក្សាថ្នាក់ទី ១២។

ខណៈជំងឺមហារីកសុដនរបស់ អេង វ៉ាណង ឈានដល់ដំណាក់កាលទីបីក្តី តែពេលនេះតារាសម្តែងដែលជាស្ត្រីមេម៉ាយកូនបីរូបនេះកំកំពុងព្យាយាមជំម្នះជាមួយជំងឺដ៏កាចសាហាវនេះក្រោមការជួយលើកទឹកចិត្តពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាមហាជនជាច្រើន ។

អ្វីដែលធ្វើឱ្យ អេង វ៉ាណង កាន់តែកក់ក្តៅនៅក្នុងចិត្តនោះគឺកូនប្រុសស្រីទាំងបីនាក់របស់នាងត្រូវបានសាលាឯកជនមីគីវ៉េផ្តល់ការសិក្សាមិនគិតប្រាក់ទាំងភាសាខ្មែរ និងភាសាអង់គ្លេសរហូតដល់បញ្ចប់ថ្នាក់ទី ១២ទៀតផង ។ ចាត់ទុកជាភ័ព្វសំណាងមួយរបស់តារាសម្តែង អេង វ៉ាណង ដែលទទួលបានការទាំងការលើកទឹកចិត្តនិងថវិកាពីសំណាក់មិត្តភក្តិនិងមហាជនជាច្រើន ។

កំឡុងពេលដែលសម្រាកព្យាបាលជំងឺម្តាយរបស់តារាសម្តែង អេង វ៉ាណង ក៏បានធ្វើជាគ្រឿងញ៉ាំមួយចំនួនលក់នៅតាមអនឡាញហើយអ្វីដែលគួរឱ្យសរសើរនោះតារាសម្តែងស្រីពីររូបជាមិត្តភក្តិរបស់នាងដែលមានដូចជាអ្នកនាង លី ឌីណា និង ង៉ែត សុភត្រា សុខចិត្តឆ្លៀតពេលទំនេររបស់ខ្លួនមកជួយឡាយលក់ អេង វ៉ាណង ដើម្បីបានយកកម្រៃជួយដល់ជីវភាពគ្រួសារនិងដើម្បីទៅព្យាបាលជំងឺរបស់ អេង វ៉ាណង នៅប្រទេសថៃព្រោះនាងត្រូវបានបាញ់គីមីទៅតាមការកំណត់របស់ពេទ្យជំនាញប្រមាណជាង១០ដងទៀតដែលចំណាយម្តងៗប្រមាណជាជិតមួយពាន់ដុល្លារឯណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post