header ads

Sponsor

នាព្រឹកថ្ងៃទី30 ខែមិថុនា ឆ្នាំ2023 កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និង ធនាគារអ៊ឹមបី ខេមបូឌា បានរៀបចំកម្មវិធីចុះហត្ថលេខានៃសហប្រតិបត្តិការភាពជាដៃគូ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។

នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បុរី​ ប៉េង ហួត និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអ៊ឹមប៊ី ខេមបូឌា ព្រមទាំងសហការីនៃស្ថាប័នទាំងពីរជាច្រើនរូបទៀតបន្ថែមទៀត។

លោកស្រី ទេព កន្និដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ តំណាងក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ចាប់ដៃគ្នាសហការរវាង បុរី ប៉េង ហួត និង ធនាគារ អ៊ឹមប៊ី ខេមបូឌា ក្នុង​វិស័យអចលនទ្រព្យ​ ក្នុងការផ្តល់ជូននូវលំនៅដ្ឋានដ៏សុខដមរម្យ​នា​ជាមួយធនាគារអ៊ឹមប៊ី ខេមបូឌា ដ៏មានទំនុកចិត្តខ្ពស់ ព្រមទាំងអត្រាការប្រាក់ប្រកួតប្រជែង ហើយផ្តល់ទំហំកម្ចីរហូតដល់90% ដែលពុំទាន់មានធនាគារណាផ្តល់ជូនបែបនេះកន្លងមកទេ។ ហើយនៅថ្ងៃនេះ បុរី ប៉េង​ ហួត នឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ បន្ថែមទៀតសម្រាប់អតិថិជនដែលទិញផ្ទះក្នុងខែកក្កដានេះ​ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០%”។

លោកស្រី បានបន្ថែមទៀតថា សម្រាប់ការសហការផ្តល់ឥណទានទិញផ្ទះក្នុង បុរី ប៉េង ហួត របស់ ធនាគារអ៊ឹមបី ខេមបូឌា អតិថិជនទាំងអស់អាចទិញបានគ្រប់គម្រោងទាំងអស់លើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ ដែលក្រុមហ៊ុនកំពុងមានដំណើរការលក់នាពេលបច្ចុប្បន្ន ។ ជាចុងក្រោយ លោកស្រី បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អ៊ឹមប៊ី ខេមបូឌា សម្រាប់ការសហការដ៏មុះមុត និងផ្តល់លក្ខខណ្ឌបង់ប្រាក់ពិសេសៗ សម្រាប់អតិថិជនរបស់បុរី ប៉េង​ហួត។ ហើយលោកស្រីក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់ បុរី ប៉េងហួត កន្លងមក។

លោក Tran Trong Thang អគ្គនាយករង នៃ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍យ៉ាងដូច្នេះថា” ធនាគារ អ៊ឹមប៊ី ខេមបូឌា យល់​ឃើញថា ​ក្លាយទៅជា​ម្ចាស់​ផ្ទះនៃក្តីស្រមៃ​ គឺ​ជា​ក្តី​សុបិន​សម្រាប់​មនុស្សគ្រប់រូប ដែលប្រាថ្នាចង់បាន។ ផ្ទះតំណាងឱ្យស្ថេរភាព សន្តិសុខ និងអនុស្សាវរីយ៍ជាច្រើននៃក្នុងក្រុមគ្រួសារ។ ទោះជាយ៉ាងណា ក្តីស្រមៃមួយនេះត្រូវឆ្លងកាត់ឧបសគ្គជាច្រើនជាពិសេសផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះផងដែរ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានចូលមកក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាង 12ឆ្នាំមកហើយ។ ពួកយើង មានជំនឿចិត្តខ្ពស់ និងយល់ច្បាស់អំពីស្ថានភាពទីផ្សារក្នុងស្រុក និងស្ថេរភាពដ៏រឹងមាំនៃហិរញ្ញវត្ថុរបស់ធនាគារ នេះហើយ ជាមូលហេតុដែរយើងសម្រេចធ្វើយុទ្ឌនាការ បង្កើតផ្ទះក្នុងក្តីស្រមៃជូនអតិថិជនទាំងអស់ ឲ្យក្លាយជាកាពិតជាមួយឥណទាទិញផ្ទះរបស់ធនាគា អ៊ឹប៊ី ខេមបូឌា។

ធនាគារ អ៊ឹប៊ី ខេមបូឌា គឺជាធនាគារដំបូងគេបង្អស់នៅកម្ពុជា ដែលដាក់ប្រើប្រាស់ប្រព័ន្ធឥណទាន BPM ហើយប្រព័ន្ធនេះជំរុញឲ្យធនាគារ អ៊ឹមប៊ី ខេមបូឌា លេចធ្លោជាងស្ថាប័នហិរញ្ញវត្ថុដ៏ទៃទៀត និងស្របតាមទស្សនៈវិស័យរបស់យើងក្នុងការក្លាយជាដៃគូរហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អតិថិជនគ្រប់រូប - ប្រព័ន្ធឥណទាន BPM ជាប្រព័ន្ធដែលមានតួរនាទីបង្ករភាពងាយស្រួលក្នុងការរៀបចំស្នើសុំ សិក្សា វាយតម្លៃ និងអនុម័តឥណទានបានយ៉ាងឆាប់រហ័ស  (SLA)  ត្រឹមតែ មួយសប្តាហ៍តែប៉ុណ្ណោះ គិតចាប់ពីថ្ងៃស្នើសុំឥណទាន រហូតដល់ឥណទានត្រូវបានអនុម័ត្ត។

ពិធីចុះហត្ថលេខានេះ បានសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងដ៏ស្អិតរមួត រវាងបុរី ប៉េង ហួត និងធនាគារ អ៊ឹមប៊ី ដើម្បីផ្តល់ជូនអតិថិជនរបស់បុរី ប៉េង ហួត ក្លាយជាម្ចាស់ផ្ទះតាមក្ដីប្រាថ្នា ជាមួយអត្រាការប្រាក់ពិសេសចាប់ពី 8.5% រួមជាមួយទំហំកម្ចីរហូតដល់ 90% រយៈពេលកម្ចីរហូតដល់ 20ឆ្នាំ លើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ ជាមួយជម្រើសបង់ប្រាក់ដែលមានលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលជាងមុន។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាម        លេខទូរសព្ទ​ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការស្នើរសុំឥណទានទិញផ្ទះ​ សូមអញ្ញើញមកកាន់សាខាធានាគារ អ៊ឹមប៊ី ខេបូឌា សាខា នរោត្តម ឬ សាខាអូឬស្សី ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ​ 023 96 86 86 ឬចូលរួមជាមួយ Facebook page https://www.facebook.com/MBBankCambodiaPlc/ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post