header ads

Sponsor

ចូលប្រឡូកក្នុងសិល្បៈច្រើនឆ្នាំពិធីការិនី ជីមមី ត្រូវបានមហាជនជាច្រើនស្រឡាញ់ចូលចិត្តតាមរយៈសមត្ថភាព ភាពឆ្លាតវៃរួមនឹងរូបសម្រស់របស់នាង ។ប៉ុន្តែថ្មីៗនេះ ជីមមី ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ដោយសាររូបថតរបស់អតិថិជនមួយសន្លឹកនេះ រហូតអ្នកខ្លះបានធ្លោយមាត់ថា ជីមមី ពីមុនបាត់ទៅណា?

ចុងក្រោយនេះស្រីស្អាត ជីមមី ហាក់មិនសូវរវីរវល់ជាមួយនឹងសកម្មភាពនៅក្នុងការងារសិល្បៈប៉ុន្មានឡើយភាគច្រើននាងងាកមកពង្រឹងអាជីពជំនួញដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន​។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះស្រីស្រស់រូបរាងតូចស្រឡូន ជីមមី បានបង្ហាញរូបភាពអតិថិជនមួយសន្លឹកដោយបញ្ជាក់ថា«ឃើញភ្លាមចង់ធ្លាក់ទូរស័ព្ទពីដៃភ្លាម» ។

ក្នុងនោះ ជីមមី បានបង្ហាញក្តីរំភើបដោយឃើញអតិថិជនរបស់ខ្លួនមានរូបរាងក្រោយប្រើផលិត ផលរបស់នាង ។ប៉ុន្តែយ៉ាងណារូបភាពមួយនេះបែរជាទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមច្រើនរហូត ជីមមី សម្រេចចិត្តលុបចោលភ្លាមៗដែរ ។

ក្នុងនោះក៏មានអ្នករិះគន់ថា ជាហូរហែថា«Jimmy លូវភ្លាវខ្លាំង»ផ្សាយថ្នាំសម្រកទម្ងន់ ចាំបាច់អីទាញផ្លូវ និងបង្គោលរបង?ទាញគ្នាឡើងវៀចអស់»«បោកស្រស់ៗចឹងហើយនៅតែមានអ្នកទិញ យាយទៅដឹងថាIdol បោកហើយនៅតែទិញ😂»«គ្រាន់តែឃើញថ្គាមក៏ដឹងថា edit»«សម័យនេះពិបាករកមនុស្សស្មោះត្រង់»។ទោះបីជាយ៉ាងណាក្តី ជីមមី មិនបានតបតអ្វីឡើយ ពោលរូបភាពមួយនេះនាងបានលុបចោលភ្លាមៗដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post