header ads

Sponsor

ក្រោយពីលោកមេធាវី អ៊ុំ រតនា បានប្រកាសថានឹងជួយ អតីតកីឡាប្រដាល់ បឺត សំរេច ប្រសិនបើលោកចង់ប្រឹក្សាទាក់ទងនឹងផ្លូវច្បាប់ព្រោះលោកអាចមានសិទ្ធពេញលេញក្នុងការប្តីងទាមទារស្វែងរកបិតុភាពតាមផ្លូវតុលាការ ។ ប៉ុន្តែយ៉ាងណាលោក បឺត សំរេច បានតបថាលោកមិនចង់រវល់រឿងនេះទេលោកសុំតែក្តីសុខប៉ុណ្ណោះ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៥ម្សិលមិញនេះតារាចម្រៀង សាន ផានិត រួមនឹងមិត្តភក្តិបានធ្វើដំណើរទៅផ្ទះម្តាយចិញ្ចឹមរបស់លោក បឺត សំរេច លោកយាយ ធីម រី ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ដូចដឹងស្រាប់ហើយថាកន្លងមកលោក សាន ផានិត ធ្លាប់ប្រកាសថាលោកជឿជាក់ថាលោក បឺត សំរេច ជាតំណក់ឈាមលោក ស៊ិន ស៊ីសាមុត ពិតប្រាកដមែនទោះមិនធ្វើតេស្តDNA ក្តី។ ស្របជាមួយគ្នានោះក៏មានការបង្ហោះសារពីសំណាក់លោកមេធាវី អ៊ុំ រតនា ដែលជាស្វាមីតារាសម្តែង ឌី លីណា បានឱ្យដឹងថាលោក បឺត សំរេច មានសិទ្ធិពេញលេញ ក្នុង​ការប្តឹងទាមទារស្វែងរកបិតុភាពតាមផ្លូវតុលាការ។ មិនតែប៉ុណ្ណោះលោកមេធាវីរូបនេះថែមទាំងបញ្ជាក់ថាប្រសិនលោក បឺត សំរេច ចង់ប្រឹក្សាផ្លូវច្បាប់ ឬប្រើប្រាស់សិទ្ធនេះលោកនឹងជួយដោយមិនគិតថ្លៃសេវាឡើយ។

តាមរយៈការសាកសួរខ្លះៗរបស់លោក សាន ផានិត លោក បឺត សំរេច បានបង្ហាញក្តីរំំភើបនឹងអរគុណដល់លោកមេធាវីដែលស្រឡាញ់អាណិតដល់រូបលោក តែលោកមិនចង់រវីរវល់ចំពោះរឿងនេះឡើយលោកសុំត្រឹមតែក្តីសុខ ។ដូចដឹងស្រាប់ហើយថាតាំងពីដើមមកលោកក៏មិនចង់បានអ្វីសុំត្រឹមរាប់អានគ្នាជាបងជាប្អូនប៉ុណ្ណោះ ។ ជាពិសេសលោក បឺត សំរេច ក៏សំណូមពរឱ្យបញ្ឈប់រឿងនេះព្រោះលោកមិនចង់ឱ្យប៉ះពាល់ដល់អារម្មណ៍របស់លោកយាយ ខាវ ថងញ៉ុត ដែលគាត់មានវ័យចាស់ទៅហើយ។

 ជាមួយពាក្យពេចន៍របស់លោក បឺត សំរេច ធ្វើឱ្យមហាជនមួយចំនួនមានការកោតសរសើរព្រោះថាប្រសិនបើលោក បឺត សំរេច ទទួលបានសិទ្ធស្របច្បាប់ជាកូនប្រុសរបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត លោកក៏អាចទាមទារនូវសិទ្ធមួយចំនួនដែលជាប្រយោជន៍ពីបទចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ជាលោកឪពុក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post