header ads

Sponsor

ដ្បិតមិនទាន់មានភស្តុតាងជាក់លាក់តាមរយៈDNA ដែលបញ្ជាក់ថាលោក បឺត សំរេច ជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ក្តី តែមហាជនទាំងក្នុងប្រទេសនិងក្រៅប្រទេសភាគច្រើនសុទ្ធតែបង្ហាញក្តីជឿជាក់ថាអតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះជាកូនប្រុសរបស់លោក ស៊ិន ស៊ីសាមុត ពិតមែន ។ប៉ុន្តែយ៉ាងណាថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយឃើញអ្នកស្រាវជ្រាវប្រវត្តិលោក ស៊ិន ស៊ីសាមុត មួយរូបបានសុំចិត្តមហាជនខណៈលោកត្រៀមលាតត្រដាងការពិតឱ្យបានច្បាស់លាស់នាពេលខាងមុខនេះ ។

ថ្មីៗនេះលោក សេង ដារ៉ា ដែលជាអ្នកស្រាវជ្រាវប្រវត្តិតារាចម្រៀងសម័យដើមនាទសវត្សទី៦០ និង ៧០ បានបង្ហោះសារថា«លោកអ្នកស្តាប់ជាទីគោរព រឿងទាក់នឹងលោក ស៊ីន ស៊ីសាមុត ជិតលាតត្រដាងការពិតហើយ តែសុំចិត្តលោកអ្នកទាំងឡាយ គឺទាំងអ្នកកំពុងជឿ និងអ្នកមិនជឿ គឺលទ្ធផលចេញបែបណា សូមកុំជេរ កុំខឹងលើភាគីណាមួយអោយសោះ ឬចំពោះអ្នកស្រាវជ្រាវផងដែរ តើសុំបានទេ?

ព្រោះយើងម្នាក់ៗសុទ្ធតែចង់ដឹងការពិតទាំងអស់គ្នាលោកអ្នកស្តាប់ជាទីគោរព រឿងទាក់នឹងលោក ស៊ីន ស៊ីសាមុត ជិតលាតត្រដាងការពិតហើយ តែសុំ ចិត្តលោកអ្នកទាំងឡាយ គឺទាំងអ្នកកំពុងជឿ និងអ្នកមិនជឿ គឺលទ្ធផលចេញបែបណា សូមកុំជេរ កុំខឹងលើភាគីណាមួយអោយសោះ ឬចំពោះអ្នកស្រាវជ្រាវផងដែរ តើសុំបានទេ? ព្រោះយើងម្នាក់ៗសុទ្ធតែចង់ដឹងការពិតទាំងអស់គ្នា»។

សាររបសអ្នកស្រាវជ្រាវរូបនេះបានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមកាន់តែមានការ ស្រពិចស្រពិលចំពោះរឿងនេះដោយសង្ស័យថាការស្រាវជ្រាវរបស់លោក សេង ដារ៉ា អាចនឹងមានភាគរយខ្ពស់ដែលផ្ទុយ ពីអ្វីដែលមហាជនមួយចំនួនចង់បាន។ ក្នុងនោះក៏មានការចង់ឱ្យអ្នកស្រាវជ្រាវរូបនេះបង្ហាញការពិតឱ្យបានលឿនដើម្បីឱ្យមហាជនអស់ក្តីសង្ស័យ ជាពិសេសជាមួយភស្តុតាងដែលជាក់លាក់មួយ ។

ខ្លះទៀតគិតថាមិនចាំបាច់ស្រាវជ្រាវអ្វីឡើយព្រោះគ្មានហេតុផលអ្វីដែលលោក បឺត សំរេច ត្រូវមកកុហកមហាជនថាជាកូនអធិរាជ ស៊ិន ស៊ីសាមុតឡើយ ។ គួរតែត្រេកអរនៅពេលអធិរាជសំឡេងមាសមានអ្នកបន្តមរតកលោកបែបនេះ។ បើគេក្រឡេកមកមើលលោក បឺត សំរេច ឯណេះវិញកំពុងទទួលបានការអាណិតស្រឡាញ់ពីសំណាក់មហាជនជាច្រើនហើយក្នុងនោះក៏មានសប្បុរសជននានាបានជូនអំណោយដល់លោកជាបន្តបន្ទាប់ដែលមានដូចជាផ្ទះវីឡាភ្លោះ និងដីឡូតិ៍ ជាដើម៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post