ភ្នំពេញ៖ បុរសជនបរទេសម្នាក់បេីករថយន្ត បុករបងផ្ទះប្រជាពលរដ្ឋ ខូចខាតតិចតួច ម្ចាស់រថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ សមត្ថកិច្ចត្រួតពិនិត្យរកឃេីញថ្នាំញៀនប្រមាណ១០០ដុំ ស្មេីនឹង១០៣គីឡូ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង11និង30នាទីយប់ ថ្ងៃទី7ខែកក្កដា ឆ្នាំ2023ត្រង់ចំណុចក្បែរបណ្ណាគារiBC តាមបណ្ដោយផ្លូវ598 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ជនសង្ស័យជាម្ចាស់រថយន្ត ជាជនបរទេសឡាវ បេីកបររថយន្តម៉ាក hyundai sonatafe ពាក់ផ្លាកលេខប្រទេសឡាវ 3777។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកេីតហេតុគេឃើញរថយន្ដខាងលេីធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីកេីតទៅលិច ហេីយរ៉េចង្កូតទៅបុកឃឿនរបងផ្ទះប្រជាពលរដ្ឋបណ្តាលបែកខូចខាតតិចតួច ហេីយរថយន្តបែកកង់មុខខាងស្តាំដាច់កាឡេកង់ និងធ្លាក់កាងទៅមុខលែងរួច ។
បន្ទាប់ពីកេីតហេតុម្ចាស់ផ្ទះបានចេញមកក្រៅ ក្នុងគោលបំណងដោះស្រាយជាមួយម្ចាស់រថយន្ត ហេីយជនបរទេសជាម្ចាស់រថយន្ដ ខណៈឃេីញមនុស្សចោមរោមមើលច្រើន ក៏ធ្វើជានិយាយទូរស័ព្ទ ហេីយដេីរឆ្ងាយពីរថយន្ដ រួចគេចខ្លួនបាត់ស្រមោល តែម្តង ។
បន្ទាប់ពីគ្មានដំណោះស្រាយស្រាយ ម្ចាស់ផ្ទះបាមរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ធានខណ្ឌសែនសុខ។ ខណៈស្ទូចរថយន្តមកដល់អធិការដ្ធានខណ្ឌ ដោយមានការសង្ស័យ សមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយរកឃេីញ កញ្ចប់ដុំៗ ភិនភាគស្រដៀងនិងកញ្ចប់តែ លាក់ទុកក្នុងកាតាប ប្រមាណជិត១០០ដុំ សរុប១០៣គីឡូ ក៏បង្កេីតគណៈកម្មការត្រួតពិនិត្យ ទេីបដឹងថា ជាគ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យជាម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់ស្រមោល ចំណែកវត្ថុតាង សមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យ ចាត់ការបន្តតាមនិតិវិធី៕