header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីលេចធ្លាយព័ត៌មានតារាសម្តែងរូបស្រស់សង្ហាលោក ធី ដានី ត្រូវបាននារីម្នាក់ប្តឹងពីបទរំលោភសេពសន្ថវៈនៅក្នុងពេលដែលបានចេញទៅថតរឿងភាគមួយនៅតាមខេត្ត ។ ប៉ុន្តែយ៉ាងណាការរំលោភនោះមិនបានសម្រេចឡើយហើយពេលនោះ នារីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅតុលាការរួចរាល់អស់ហើយដែលសព្វថ្ងៃតុលាការក៏កំពុងចាត់ការចំពោះរឿងនេះនឹងបានកោះហៅតារាសម្តែងរូបសង្ហា ធី ដានី ចំនួនពីរលើក។

ទោះបីជាយ៉ាងនេះក្តីមិនមានការបញ្ជាក់ពីអត្តសញ្ញាណនារីរងគ្រោះឡើយដោយគ្រាន់តែដឹងថានាងមានវ័យ ២០ឆ្នាំ ។អ្វីដែលចាប់អារម្មណ៍មិនមែនប្តឹងលោក ធី ដានី ពីបទរំលោភសេពសន្ថវៈ ប៉ុណ្ណោះទេ នារីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំពោះភរិយារបស់តារាសម្តែងរូបនេះពីបទ ជេរប្រមាថ និងថតសម្តីឯកជនភាព ដោយទាមទារឱ្យទទួលទោសតាមផ្លូវច្បាប់ និងទាមទារជាសំណងជំងឺចិត្តថែមទៀត ។

ក្នុងនោះនារីរងគ្រោះសុំទាមទារសំណងផ្លូវចិត្តពីលោក ធី ដានី ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងពីភរិយាចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក រួមនឹងសេវាផ្នែកច្បាប់ចំនួនទឹកប្រាក់១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ តាមពិតរឿងរ៉ាវនេះបានកើតឡើងប្រមាណជាជិតបីខែ ហើយតុលាការក៏បានកោះហៅតារាសម្តែង ធី ដានី ចំនួនពីរលើក តែលោកបានឱ្យមេធាវីទៅបំភ្លឺជំនួសនៅក្នុងរឿងនេះ ។

ដោយមានភាពឈឺចាប់ចំពោះទង្វើរថោកទាបរបស់តារាសម្តែង ធី ដានី នារីរងគ្រោះក៏បានសំណូមពរឱ្យម្ចាស់ផលិតកម្មឬក្រុមហ៊ុននានាសូមកុំផ្តល់ការងារឱ្យតារាសម្តែងរូបនេះបន្តទៀត ព្រោះជាគំរូអាក្រក់ក្នុងនាមលោកជាមនុស្សរបស់មហាជន ។

គួរបញ្ជាក់ថាលោក ធី ដានី ជាតារាសម្តែងដែលមានរូបរាងខ្ពស់ស្រស់សង្ហាហើយលោកក៏បានបង្ហាញវត្តមាននៅក្នុងរឿងភាគនិងរឿងដុំជាបន្តបន្ទាប់ តែប្រជាប្រិយភាពរបស់លោកហាក់មិនសូវហក់ខ្ពស់ប៉ុន្មានឡើយ ទើបតែលេចធ្លាយរឿងអាស្រូវមួយនេះជាសាធារណៈ ដែលធ្វើឱ្យមិត្តភក្តិនិងអ្នកគាំទ្រមួយចំនួនលាន់មាត់ថាថតរឿងរាប់ភ្លេចមិនល្បីមកល្បីរឿងរំលោភសេពសន្ថវៈក្រៅឆាកសិល្បៈទៅវិញ។ ខ្លះទៀតហួសចិត្តមិនគួរតារារូបនេះហ៊ានប្រព្រឹត្តរឿងដែលសង្គមស្អប់ខ្ពើមបែបនេះសោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post