header ads

Sponsor

កំពង់ស្ពឺ៖ មុខសញ្ញាគប់កញ្ចក់រថ​យ​ន្ដ និងបា​ញ់កញ្ចក់រថយន្ដ​នៅលេីផ្លូវល្បឿនលឿនដែលជាប​ក្ខពួកសេសស​ល់ម្នាក់រត់គេចនោះ ត្រូវបានសមត្ថកិច្ចស្រា​វជ្រាវបង្រ្កាប និងឃាត់ខ្លួនបានហេី​យ​ កាលពីយប់ថៃ្ងទី០៩​ កក្កដា​ ២​០២៣​នេះ​ ស្របពេល​មុខសញ្ញាគ្រោងរៀបចំផែនការ​ឡេីងផ្លូវបន្ដ។

បើយោងតាមសមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថា កាលពីម៉ោង២៣ និង៣០នាទីយប់​ ដោយមានវិ​ធានការច្បា​ស់ពីកំលាំងផ្ដល់ព័ត៌មាន​ កម្លាំងជំនា​ញ​ព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយប៉ុស្ដិត្រ​ពាំងគងបា​នឃាត់ខ្លួនមុខសញ្ញាឈ្មោះ ព្រំ គឿន ហៅពន្លក ភេ​ទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ 

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ ឃុត​ សុផល​អធិការស្រុកសំរោងទង​ បញ្ជាក់ថាមុខសញ្ញា​ឈ្មោះ​ព្រំ​ គឿន ហៅពន្លក ជាបក្ខពួកបានធ្វេីសកម្មភាពរត់​គេចបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់​នឹងបានឆ្លើ​យសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត នៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន និងបាន​រត់គេចក្រោយពីការឃាត់ខ្លួន​ឈ្មោះ​ ឈឿម​ ដែន និងថាខ្លួនពិតជាអ្នកធ្វេីសកម្មភាពរួមគ្នា​ពិតប្រាកដមែន ។​ 

ជាក់ស្ដែងមុខសញ្ញាឈ្មោះ​ ឈឿម​ ដែន​ ត្រូវបានចៅក្រម​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅពន្ធនា​គា​រ​ខេត្ត​កំពង់ស្ពឺ​ រួចហេីយ​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post