header ads

Sponsor

នៅលើបណ្ដាញសង្គមថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានរូបភាពក្រុមការងារគណបក្សប្រជាជនចុះទៅមូលដ្ឋានភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលសកម្មភាពពីការចុះទៅបង្រៀនគូសសន្លឹកឆ្នោតដល់ក្នុងមុងនោះ ពេលនេះដឹងការពិតហើយ។

បើតាមការបញ្ជាក់រូបភាពនេះពីលោក តារា ដែលជាក្រុមការងារចុះទៅផ្ទាល់នេះ បានបញ្ជាក់ឱ្យដឹងថា ដោយសារតែព្រលប់ទៅហើយ ដោយលោកយាយកំពុងយោលចៅ ខ្លាចមូលខាំ ក៏លោកសម្រេចចិត្តចូលទៅប្រាប់ដល់ក្នុងមុងតែម្ដង។

លោក គឹម ដូតារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ បាទពិតមែន គឺខ្ញុំបង្រៀនគូសនៅក្នុងមុងគាត់។ ម៉ោងប្រហែល ៦ ល្ងាចគាត់កំពុងតែយោលចៅ ដោយខ្លាចកុំឲ្យមូសចូលទើប ខ្ញុំចូលទៅក្នុងមុងជាមួយគាត់បង្រៀនគូសតែម្ដង។ ជាការពិតណាស់យើងបោះឆ្នោតច្រើនដង ហើយលោកយាយ លោកតា អ៊ុំពូមីងគាត់ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តែអ្វីដែលយើងគត់សំគាល់នោះ ចាស់ៗគាត់ងងឹតភ្នែក ញ័រដៃ មានការគូសខុសធ្វើឲ្យ មានការខុសពី គ.ជ.ប ណែនាំឲ្យគូស។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post