header ads

Sponsor

ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំតារាចម្រៀង អឿន ស្រីមុំ មិនដែលប្រាប់ថាខ្លួនមានកូននោះទេ ប៉ុន្តែថ្មីៗនេះតារាចម្រៀងវ័យជាង ៤០ឆ្នាំរូបនេះបានបង្ហាញមុខកូនប្រុសដែលមានរូបរាងស្រស់សង្ហាខ្ពស់ស្រឡះមិនចាញ់តារាភាពយន្តប៉ុន្មានឡើយ ។ ក្នុងនោះតារាចម្រៀងរូបនេះថែមទាំងបានព្រលយជាសំណួរថាមេម៉ាយកូនមួយស្រឡាញ់អត់។

ស្របពេលតារាចម្រៀងវ័យក្មេងរីកដុះដាលជាបន្តបន្ទាប់គេសង្កេតឃើញប្រជាប្រិយភាព អឿន ស្រីមុំ ហាក់ធ្លាក់ចុះជាគំហុក ។យូៗម្តងនាងតែងបង្ហាញមុខនៅតាមឆាកប្រគំតន្រ្តីនៅតាមស្ថានីយទូរទស្សន៍នានាជាមួយនឹងការបង្ហើរសំនៀងក្នុងបទបែបសម័យដើមយ៉ាងពីរោះ។អ្វីដែលកត់សម្គាល់ក្រោយបែកផ្លូវជាមួយអតីតស្វាមីជាអ្នកភ្លេងប្រមាណជាជិត ១០ឆ្នាំមក អឿន ស្រីមុំ មិនដែលលេចឮថាមានដៃគូថ្មីឡើយ។

តាមដឹងនាងជាមួយនិងអតីតស្វាមីជាអ្នកភ្លេងនោះមិនមានកូនជាចំណងដៃនោះឡើយ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះ អឿន ស្រីមុំ បានបើកបង្ហាញមុខក្មេងប្រុសវ័យជំទង់ដែលមានរូបរាងស្រស់សង្ហាម្នាក់ដោយហៅថាជាកូនៗពេញមាត់។

ជាមួយនឹងរូបភាពក្មេងប្រុសរូបនោះ អឿន ស្រីមុំ បាននិយាយថា«ស្រលាញ់អូនអត់មេមាយកូនមួយហិហិ បង្ហោះរូបកូនម្តង»។ក្នុងនោះដែរតារាចម្រៀងរូបនេះបានបញ្ជាក់ថាភ្លេចៗខ្លួនកូនកំលោះបាត់ ។ ការបង្ហាញមុខកូនប្រុសរបស់ អឿន ស្រីមុំ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការចាប់អារម្មណ៍ព្រោះកន្លងមក អឿន ស្រីមុំ មិនដែលបង្ហាញមុខគូស្នេហ៍ជាសាធារណៈឡើយក្រោយបែកពីស្វាមីជាតន្រ្តីករមក។សព្វថ្ងៃ អឿន ស្រីមុំ មានវ័យប្រមាណជា៤៥ឆ្នាំហើយ តែសម្រស់របស់នាងនៅតែផូរផង់មិនថមថយពីមុនប៉ុន្មានឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post