header ads

Sponsor

ដូចដែលលោកអ្នកបានជ្រាបហើយអំឡុងពេលឃោសនាបោះឆ្នោត រូបភាពមួយសន្លឹកពីក្រុមការងារគណបក្សប្រជាជនកម្ពុជា បង្រៀនគូសសន្លឹកឆ្នោតដល់ក្នុងមុង មានការចែករំលែកខ្លាំងនោះ ពេលនេះដឹងលទ្ធផលហើយ ក្រោយ គ.ជ.ប បានប្រកាសឱ្យដឹងថា សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានជាប់លេខ១ ទូទាំងប្រទេស ដែលមានពលរដ្ឋបោះឆ្នោតជូនរហូតដល់ជាង៩៤ភាគរយ។

យោងតាមរបាយការណ៌បឋមពី គជប វាលពង់ មានភូមិសរុបចំនួម 27 ភូមិ ក្នុងនោះមានចំនួន ១៣ភូមិ ដែលមានភាគរយគាំទ្រពី 95% ដល់ 98.88% មានភូមិចំនួន ១២ ដែលមានភាគរយគាំទ្រពី 91.97% ដល់ 94.60% និងមានភូមិចំនួន ២ ដែលមានភាគរយគាំទ្រចំនួន 88.25% និង 88.66% ។

 សង្កាត់វាលពង់ ដែលមានលោក លី ច័ន្ទតុលា ប្រធានគណ:មេធាវី និងជាប្រធានក្រុមការងារចុះជួយឃុំជាមួយនឹងសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ចំនួន 9419 សំឡេង ត្រូវជា 94.06% ដែលសង្កាត់វាលពង់ ឈរលំដាប់ទី១នៅខេត្តកំពង់ស្ពឺទាំងមូល ឈរលំដាប់ទី១ ពីមុខខេត្តក្រុងចំនួន 12 ឈរលំដាប់លេខ១ ពីមុខឃុំសង្កាត់ធំៗទាំងអស់មួយប្រទេសកម្ពុជា។ 

ដោយឡែកឃុំជាប់លេខ២ ដែលពលរដ្ឋទៅបោះឆ្នោតជូនបក្សប្រជាជនកម្ពុជាគិតជាភាគរយ គឺឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សូមជម្រាបជូនថារូបភាពក្រុមការងារគណបក្សប្រជាជនចុះទៅមូលដ្ឋានភូមិត្រពាំងក្អែក សង្កាត់វាលពង់បង្រៀនគូសសន្លឹកឆ្នោតដល់ក្នុងមុងនោះ ដោយសារតែព្រលប់ទៅហើយ ដោយលោកយាយកំពុងយោលចៅ ខ្លាចមូលខាំ ក៏ក្រុមការងារសម្រេចចិត្តចូលទៅប្រាប់ដល់ក្នុងមុងតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post