header ads

Sponsor

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លា គេមិនចាត់វិធានការច្បាប់លើបុគ្គលខាន់ ចាន់សុផល ដោយសារលោកម្នាក់នេះបានចេញមុខសុំទោសរួចទៅហើយ។ 

នៅក្នុងលិខិតចុះថ្ងៃទី២៤កក្កដា គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លាបានអះអាងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពលរដ្ឋរួច គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លាបានតាមដាននិងពិនិត្យឃើញថា លោក ខាន់ ចាន់សុផល បានសុំទោសជាសាធារណៈ និងបានដកពាក្យពេចន៍ដែលបាននិយាយចេញពីទំព័រហ្វេសបុករួចហើយ។

ហេតុផលនេះកើតមានឡើងបន្ទាប់ពីម្ចាស់បណ្ដឹងម្នាក់ដែលក្នុងហ្វេសបុកប្រើឈ្មោះ Tommy Aagkor បានប្ដឹងលោក ខាន់ ចាន់សុផល នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៣ ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លាពីបទ «បំភ័យប្រជាជននិងធ្វើឲ្យបាត់ទំនុកចិត្តការសម្ងាត់នៃការបោះឆ្នោតតាមបណ្ដាញសង្គមហ្វេសបុកជាសាធារណៈ» ដែលប្រាសចាកទាំងស្រុងពីច្បាប់ស្ដីពីវិសោធកម្មច្បាប់បោះឆ្នោតមាត្រា១៦២ថ្មី-និងមាត្រា១៧១ថ្មីដែលនាំឲ្យមានការភាន់ច្រឡំធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post