ចាប់តាំងពីគូស្នេហ៍លោក ហេង ឡុង ទទួលងារជាឧកញ៉ាមកគេសង្កេតឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់មិនសូវមានប្រតិកម្មឬបញ្ចេញមតិផ្តេសផ្តាសតបតនៅតាមបណ្តាញសង្គមឡើយ ។ ប៉ុន្តែថ្មីៗនេះគេបានឃើញអ្នកនាងបង្ហោះសារមួយដែលធ្វើឱ្យមានអ្នកវែកញែកនិងរិះគន់ពេញបណ្តាញសង្គម ។
ក្រោយពីស្ងប់ស្ងាត់ការបញ្ចេញមតិនៅតាមបណ្តាញសង្គមថ្មីៗនេះគេបានឃើញប្រធានសមា គមសិល្បៈ ចន ច័ន្ទលក្ខិណា បានបង្ហោះសារដែលមានអត្ថន័យថា« អ្នកអភិរក្សព្រៃឈើខ្លះមិនប្រាកដថានៅផ្ទះថ្មនោះទេ បើរស់នៅក្នុងព្រៃ ឬ លើភ្នំ ប្រាកដឬអត់ថាមិនប្រើអុសបង្កា ត់ភ្លើង ?
ស្វាខ្លះលួចស៊ីបាយតែយកមកលាបមាត់ពពែ កុំស្មានគ្មានអ្នកដឹងរឿងនៅពីក្រោយការប្រឹងបង្ហាញភាពស្អាតស្អំរបស់អ្នក»។ សំណេរដ៏សាមញ្ញតែបង្កប់ន័យរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេចាប់អារម្មណ៍ថាទំនងជាអ្នកនាងចង់សំដៅទៅលើបុគ្គលណាម្នាក់គ្រាន់តែអ្នកនាងមិនបញ្ចេញឈ្មោះតែប៉ុណ្ណោះ ។ ជាមួយគ្នានោះគេក៏ឃើញមានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខមិននៅក្នុងសារនេះជាច្រើន ។
អ្នកទាំងនោះបានរិះគន់ប្រធានសមាគមរូបនេះចំៗ ថា ចេះសំណាងខ្ញុំមិនមែនជាអ្នកគាំទ្រតារាសម័យនេះកុំអីខ្ញុំអាន់ហ្វ្រេនអ្នកនិយាយចោលហើយ»«មិនយល់ឬធ្វើមិនយល់»«ចាស់ហើយល្មមចូលវត្តចូលវ៉ាហើយកុំនាំគ្នាបំពុលសង្គមពេក»«តាមដឹង ព្រៃឈើខ្មែរត្រឹមកាប់ធ្វើអូសដុតយកមកដាំបាយទោះកាប់១០០ជំនាន់មនុស្សទៀតក៏ព្រៃឈើខ្មែរមិនងាយបាត់បង់ទៅណាដែរ លើកលែងតែកាប់ដឹកទាំងឡានៗយកទៅលក់នោះទើបវារលាយ»។ទោះជាមានការរិះគន់ចំពោះសំណេររបស់ខ្លួនក្តី តែអ្នកនាង ចន ច័ន្ទលក្ខិណា មិនបានតបតវិញឡើយ៕