header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងខណៈស្រីស្អាតម្នាក់ដែលគេស្គាល់ថាជាអ្នកលេងបណ្តាញសង្គម និងជា Influencer រូបស្រស់ម្នាក់បានដាច់ចិត្តធ្វើរឿងដ៏សោកសៅមួយនេះដោយមិនអាលោះអាល័យដល់ក្រុមគ្រួសារ។ ក្នុងនោះក៏មានការបង្ហើបថាមូលហេតុដែលស្រីស្អាតវ័យក្មេងរូបនេះ ធ្វើរឿងមួយនេះដោយសារនាងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបាន។

Influencer រូបស្រស់ម្នាក់នេះត្រូវបានគេស្គាល់ថាមានគណនីយហ្វេសប៊ុកឈ្មោះ Ching Jang បានដាច់ចិត្តធ្វើសម្លាប់ខ្លួនដោយបន្សល់នូវការសោកស្តាយជាច្រើនពីសំណាក់មិត្តភក្តិនិងក្រុមគ្រួសារ ។ ប៉ុន្តែយ៉ាងណាមិនការទម្លាយពីសំណាក់គ្រួសារថាស្រីស្អាតរូបនេះដាច់ចិត្ត សម្លាប់ខ្លួនដោយសាររឿងអ្វីច្បាស់លាស់ឡើយ។

ក្នុងនោះក៏មានការបង្ហើបថា ស្រីស្អាតរូបនេះមានបញ្ហាជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយអាចជារឿងបំណុលផងដែរ។ក្នុងនោះក៏មានការចួលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនារីរងគ្រោះពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនផងដែរ ។  

ចុងក្រោយនេះគេសង្កេតឃើញថាដោយសារជំងឺផ្លូវចិត្តរួមវិបត្តិច្រើនដែលមិនអាចរកផ្លូវដោះស្រាយបានធ្វើឱ្យមនុស្សមួយចំនួនដាច់ចិត្តធ្វើឃាតដោយមិនមានការស្តាយស្រណោះអ្វីឡើយ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post