header ads

Sponsor

រហូតមកដល់ពេលនេះតួស្រីដែលត្រូវអ្នកដឹកនាំរឿង សុខ លីមរក្សា បង្ខំឱ្យថតរឿងដែលមានឈុតអាសអាភាសនោះហាក់កក់ក្តៅចិត្តខ្លាំងដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់លើ ហើយនាងរំពឹងថាខ្លួននឹងទទួលបានយុត្តធម៌ចំពោះរឿងនេះ ។ អ្វីដែលកត់សម្គាល់មិនត្រឹមតែអ្នកដឹកនាំរឿងលោក សុខ លីមរក្សា ទេដែលត្រូវរងបណ្តឹងសូម្បីលោក ខេវិន ដែលជាតួសម្តែងនៅក្នុងរឿនេះក៏ត្រូវទទួលរងបណ្តឹងដូចគ្នា ។

ពេលនេះតួស្រីដែលបអះអាងថាខ្លួនជាជនរងគ្រោះត្រូវបានអ្នកដឹកនាំរឿងលោក សុខ លីមរក្សា បានបង្ខំឱ្យថតរឿងអាសអាភាសនោះ ត្រូវបានឯកឧត្តម ដួង ដារ៉ា និង ឯកឧត្តមបណ្ឌិត លី សាម៉េត ខ្នះខ្នែងនៅក្នុងរឿងនេះ ។ យ៉ាងណាមិញថ្មីៗនេះ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានធ្វើជាតំណាងឱ្យ ឈួន សុខលាប ក្នុងការដាក់ពាក្យបណ្តឹងទៅលើលោក សុខ លីមរក្សា និង លោក ខេវិន ពីបទ «ផ្តើមគំនិត​និងសមគំនិតក្នុងអំពើប្រទូស្តកេរ្តខ្មាស»ដែលបណ្តឹងនេះត្រូវបានដាក់ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញ រួចរាល់ហើយ ។ ឯកឧត្តម លី សាម៉េត ក៏បានសន្យាថាមិនឱ្យជនបំពុលសង្គមទាំងនោះរួចខ្លួននោះទេ ។

អ្វីដែលចាប់អារម្មណ៍មិនត្រឹមតែលោក សុខ លីមរក្សា ជាអ្នកដឹកនាំទេដែលរងបណ្តឹងសូម្បីតួសម្តែងដែលមានឈ្មោះថា ខេនឌី ក៏ត្រូវទទួលរងបណ្តឹងដូចគ្នា ។ ជាមួយគ្នានោះលោក ខេនឌី ជាតួសម្តែងនោះក៏បាននិយាយនៅក្នុងបណ្តាញសង្គមថា«ញុំបាទខេនឌីបានបកស្រាយខ្លះ និង ចាំខាងបងៗ សារពត៌មានចេញជូន ហើយវីដេអូនិងឯកសារខ្ញុំបង្ហាញពេលក្រោយប្អូនសូមទោសមហាជនខ្ញុំខុសពិតមែនដែលLiveមិនល្អ ហើយប្អូនៗស្រីៗអូនធ្វើបងអត់បង្ខំទេ យើងស្ម័ក្រ លេងទាំងអស់គ្នា រឿងដែលកើតខ្ញុំសូមទោសបងប្អូនជនរួមជាតិទាំងអស់ អត់ទោសខ្ញុំផង...៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post