header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះគេបានឃើញ ដេនីក្វាន់ បានបង្ហាញមុខជាងធ្វើសក់ដ៏ល្បីឈ្មោះម្នាក់នៅប្រទេសថៃសម្រាប់ច្នៃម៉ូឌសក់ដល់កូនស្រីរបស់ខ្លួន ល្អហួស នៅក្នុងកម្មវិធី Miss Preteen Cambodia ដែលនឹងត្រូវប្រកួតផ្តាច់ព្រ័ត្រនៅក្នុងថ្ងៃទី ០៥ សីហាខាងមុខនេះ ។ ជាមួយនឹងការប្រកាសរបស់ ដេនីក្វាន់ បានធ្វើឱ្យអ្នកគាំទ្រ ល្អហួស មានការលាន់មាត់គ្រប់គ្នាហើយខ្លះទៀតថា •ល្អហួស ដឹងតែជះសម្រស់ដាច់គេជាមិនខាន។•

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាក្រៅពីមានសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់ បេក្ខនារី នៃកម្មវិធី Miss Preteen Cambodia ល្អហួស ក៏មានសមត្ថភាពសិ ល្បៈគ្រប់ទម្រង់គួរឱ្យសរសើរហើយខ្លួននាងផ្ទាល់ក៏មានក្តីស្រមៃចង់ក្លាយជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិទៀតផង ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ខណៈ ការប្រកួតកាន់តែកៀកដល់ថ្ងៃផ្តាច់ព្រ័ត្រ ដេនីក្វាន់ ដែលត្រូវជាម្តាយរបស់ ល្អហួស បានទម្លាយរូបភាពជាងធ្វើសក់ដ៏ចំណានម្នាក់នៅប្រទេសថៃដោយរៀបរាប់ថា«ស្វាគមន៍ជាងធ្វើសក់ដ៏ល្បីប្រចាំប្រទេសថៃ ដែលនឹងមកធ្វើសក់អោយកូនស្រី ល្អហួស ក្នុងថ្ងៃប្រកួត Miss preteen international Cambodia វគ្គផ្តាច់ព្រ័ត្រ ថ្ងៃ05 ខែ08 ឆ្នាំ2023»។

បើតាមការឆ្លើយឆ្លងរបស់ ដេនីក្វាន់ ជាមួយអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមបានឱ្យដឹងថាមូលហេតុដែលនាងសម្រេចយកជាងធ្វើសក់ដ៏ល្បីនៅប្រទេសជិតខាងដោយសារជាងនៅក្នុងស្រុកជាប់រវល់។បើទោះមិនបាននិយាយពីថ្លៃចំណាយក្នុងការយកជាងដ៏ល្បីរូបនេះសម្រាប់ការច្នៃម៉ូឌសក់កូនស្រីរបស់ខ្លួននៅក្នុងវគ្គផ្តាច់ព្រ័ត្រក្តី តែ ដេនីក្វាន់ បានប្រាប់ខ្លីថា«គ្រប់យ៉ាងដើម្បីកូន»។

មិនត្រឹមតែ ជាងធ្វើសក់មកពីប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែម៉ូឌសម្លៀកបំពាក់នៅក្នុងថ្ងៃនោះក៏ប្រណិតខ្លាំងគ្មានពីរដែរ។ នេះការលើកឡើងរបស់ពូ ល្អហួស នៅក្នុងបណ្តាញសង្គម។ តាមរយៈការត្រៀមទុកជាមុនរបស់បេក្ខនារី ល្អហូស ជាពិសេសបែបនេះកាន់តែធ្វើឱ្យអ្នកគាំទ្ររបស់នាងទន្ទឹងចង់ឃើញសម្រស់អាយដលរបស់ខ្លួននៅក្នុងវគ្គចុងក្រោយនេះ ជាពិសេសក៏ចង់ដឹងថាតើ បេក្ខនារី ល្អហួស នឹងទទួលបានជោគជ័យឬបែបណា?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post