header ads

Sponsor

ពេលនេះ ចំប៉ីខ្មៅ បានសម្រេចបញ្ចប់រឿងជាមួយប្រធានសមាគមអ្នកនាង​ ចន ច័ន្ទលក្ខិណា រឿងលម្អៀងជាមួយបុរសហូបផ្លៃទុរេនដៀលអ្នកក្រដោយសារ ចំប៉ឺខ្មៅ គោរពទៅតាមប្រសា សន៍របស់លោកជំទាវ ហ៊ុន ស៊ីណាត។

ប៉ុន្មានថ្ងៃមកនេះ ចំប៉ឺខ្មៅ បានប្រកាសទាមទាររកយុត្តិធម៌ពីសំណាក់ប្រធានសមាគមអ្នកនាង ចន ច័ន្ទលក្ខិណា ដោយសុំឱ្យអ្នកនាងយកបុរសដៀលអ្នកក្រមកឡាយវីដេអូសុំទោសដូចរូបខ្លួនកាលពីឆ្នាំ ២០១៨ក្រោយពីបានរិះគន់ចំពោះឈុត «ទេពីស្រីសួគ៌ឦសានបុរៈ»។

មិនតែប៉ុណ្ណោះ ចំប៉ីខ្មៅ ថែមទាំងមានបំណងដាក់ញត្តិទៅក្រសួងពាក់ព័ន្ធប្រសិនការស្នើសុំរបស់ខ្លួន ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា មិនបានសម្រេច ។ ប៉ុន្តែយ៉ាងណាកាលពីថ្ងៃទី ០១ ម្សិលមិញនេះ ចំប៉ីខ្មៅ បានប្តូរចិត្តឈប់និយាយរឿងមួយនេះដោយបាននិយាយថា«សូមគោរ ពអ្នកម្ដាយអ៊ុំ ក្មួយសូមគោរពទទួលអនុសាសន៍ និងដំបូន្មានពីអ្នកម្ដាយអ៊ុំ ចាប់ពីពេលនេះតទៅក្មួយបញ្ឍប់សកម្មភាពរឿងស៊ីធុរ៉េនប្រមាថប្រជាជនខ្មែរទៀតហើយ ។ ក្មួយសូមលើកម្រាមដៃដប់សំពះគោរពអរគុណអ្នកម្ដាយអ៊ុំ រួមជាមួយបងប្អូនមហាជនខ្មែរដែលអាណិតស្រលាញ់ខ្ញុំបាទទាំងអស់គ្នា »។

ជាមួយនឹងការបង្ហាញសាររបស់ ចំប៉ីខ្មៅ ក៏បានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមមានការសោកស្តាយ ដែល ចំប៉ីខ្មៅ មិនអាចរកយុត្តធម៌ឱ្យខ្លួនបាន ។ ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា ឯណេះវិញក៏មិនបានខ្វល់ខ្វាយឬតបតចំពោះការស្នើសុំរបស់បុគ្គល ចំប៉ីខ្មៅ នោះដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post