header ads

Sponsor

ត្រៀមនឹងចាកចេញទៅរស់នៅជួបជុំគ្នាជាមួយស្វាមី៝ឯទឹកដីអាមេរិកឆាប់ៗនេះ តែគួរឱ្យសោកស្តាយស្វាមីតារាសម្តែង ទេព កញ្ញា បែរជាអស់បុណ្យ ដែលធ្វើឱ្យនាងមានការតក់ស្លុតជាខ្លាំងព្រោះភ្លាមៗមិនអាចទទួលយករឿងនេះបាន ។ ទេព កញ្ញា បានត្រឹមតែសោកសង្រេងនឹងធ្វើបុណ្យឧទ្ទិសកុសលជូនស្វាមីពីចម្ងាយទាំងសោកសៅ ។

មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក្រោយពីបានឃើញតារាសម្តែងរូបស្រស់ ទេព កញ្ញា បានបង្ហោះសារកាន់ទុក្ខ និងបញ្ជាក់ថាស្វាមីរបស់នាងបានទទួលមរណភាពហើយ ។ ម្នាក់ៗបានចូលរួមរំលែកទុក្ខនឹងចង់ដឹងគ្រប់គ្នាថាស្វាមីរបស់ ទេព កញ្ញា មានជំងឺអ្វីបានជាស្លាប់បែបនេះព្រោះទើបឃើញលោកមកលេងនាងនិងកូនស្រីនៅក្នុងស្រុកខ្មែរកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។ បើតាមប្រភពជិតដិតជាមួយ ទេព កញ្ញា បានឱ្យដឹងថាស្វាមីរបស់នាងដែលមានឈ្មោះថាលោក កឹម សុវណ្ណអាឡិច បានទទួលមរណភាពនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រដោយសារជំងឺគាំងបេះដូង ។

អ្វីដែលរំជួលចិត្តខ្លាំងបំផុតនោះគឺតារាសម្តែង ទេព កញ្ញា មិនបានឃើញមុខស្វាមីនិងជូនដំណើរលោកជាលើកចុងក្រោយនោះទេ ។អ្នកនាងបានត្រឹមតែធ្វើបុណ្យបញ្ជូនកុសលពីស្រុកខ្មែរនឹងផ្សងសុំជួបគ្នាជាតិក្រោយថែមទៀត ។ ពិធីបុណ្យ៧ថ្ងៃនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះផ្ទះរបស់អ្នកនាងនៅខណ្ឌពោធិ៍សែនជ័យ។

បើតាមគម្រោង ទេព កញ្ញា និងកូនស្រីត្រូវចាកចេញទៅរស់នៅជួបជុំជាមួយស្វាមីនៅក្នុងពេលឆាប់ៗខាងមុខនេះនៅទឹកដីអាមេរិក ។ គេចាំបានថា ទេព កញ្ញា បានភ្ជាប់ពាក្យជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកកាលពីខែមីនា ឆ្នាំ ២០២២ នឹងទទួលបានចំណងដៃកូនស្រីដែលមានវ័យជិតមួយខួប។ ក្រោយមានស្វាមី និងកូន តារាស្រីរូបនេះបានផ្អាកពីអាជីពសិល្បៈដោយទុកពេលវេលាមើលថែទាំកូនតូច ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post