header ads

Sponsor

កាន់តែក្តៅ និងរាលដាលធំឡើងពេលនេះលោក តាន់ គឺមសួរ បានបង្ហើបអាថ៌កំបាំងមួយជាសាធារណៈថាឧកញ៉ា ហេង ឡុង ធ្លាប់ឱ្យប្រាក់លោកក្នុងរឿងភ្នំតាម៉ៅ តែលោកមិនទទួល..។ ដោយសាររឿងហេតុនេះហើយទើបបង្ករឱ្យមានការអាក់អន់ស្រពន់ចិត្តរហូតមកដល់ពេលនេះ ។ 

គួរបញ្ជាក់ថាអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក តាន់ គឹមសួរ សុទ្ធតែជាមនុស្សរាប់អានគ្នា ហើយអ្នកនាងក៏ធ្លាប់ជូនកាដូ ដល់លោក តាន់ គឹមសួរ នៅក្នុងថ្ងៃខួបកំណើតកាលពីអំឡុងឆ្នាំ ២០១៧ ។ ប៉ុន្តែថ្មីៗនេះអ្នកទាំងពីរបានមើលមុខគ្នាលែងចំដោយសារប្រធានសមាគមសិល្បៈ និងលោក តាន់ គឺមសួរ ប្រកាន់ជំហរផ្សេងគ្នាដោយអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ងាកទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះលោក តាន់ គឺមសួរ បានទម្លាយអាថ៌កំបាំងមួយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលខ្លាំង ។ដោយលោកបានបង្ហោះសារថា«បាទលោកប្រធាន លោកប្រធានគាំទ្រនូវសម្ដីអសុរោះនេះដែរ? សុំសរសើរហើយ ឬមួយកាលជំនាន់រឿងភ្នំតាម៉ៅលោកប្រធានអន់ចិត្តនឹងខ្ញុំដែលឲ្យលុយខ្ញុំ តែខ្ញុំមិនទទួល? ណេ តិចប្រកែកថាមិនបានចង់ឲ្យលុយខ្ញុំទៅ» ។

ជាមួយនឹងការលើកឡើងរបស់លោក តាន់ គឺមសួរ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមិននឹកស្មានថានៅពីក្រោយអ្នកទាំងនោះមានរឿងអាថ៌កំបាំងជាច្រើនដូច្នេះសោះ ។ តែយ៉ាងណាលោក តាន់ គឹមសួរ មិនបានបញ្ជាក់ច្បាស់លាស់ថាតើទំហំទឹកប្រាក់ដែលឧកញ៉ា ហេង ឡុង ឱ្យរូបលោកមានចំនួនប៉ុន្មាន? ហើយក្នុងគោលបំណងអ្វីនោះឡើយ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post