header ads

Sponsor

ក្រោយពីតារាចម្រៀង ស៊ឹម ថៃណា បង្ហាញការកើតទុក្ខមិនសុខចិត្តក្រោយពីត្រូវបុរសម្នាក់បានប្រើពាក្យជេរយ៉ាងអសុរោះមកលើរូបនាងកាលពីថ្ងៃអាទិត្យកន្លងទៅ ។ រឿងនេះបានធ្វើឱ្យអ្នកសិល្បៈជាច្រើនបង្ហាញការខឹងសម្បារជំនួស ស៊ឹម ថៃណា ផងដែរ។

គួរបញ្ជាក់ផងដែរថាតារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេរយ៉ាងអសុរសក្រោយពេលនាងបានទៅអង្គុយរួមតុជាមួយមិត្តភក្តិបុរសម្នាក់នោះ ។ បើតាមការឡាយវីដេអូរបស់ ស៊ឹម ថៃណា បានឱ្យដឹងថានាង និងបុរសរូបនោះមិនដែលស្គាល់គ្នាទេ តែបុរសនោះបានជេរក្រោយពេលនាងបានឱ្យលេខទូរស័ព្ទទៅបុរសម្នាក់ទៀតជាមនុស្សដែលនាងធ្លាប់ស្គាល់និងគោរពហើយជាមិត្តភក្តិបុរសដែលបានជេររូបនាង ។ មិនត្រឹមតែជេរ ស៊ឹម ថៃណា ទេបុរសរូបនោះក៏បានជេរបុគ្គលិកដែលនៅបម្រើការងារនៅកន្លែងនោះផងដែរ ។ 

ស៊ឹម ថៃណា បានបញ្ជាក់ថានេះជាលើកដំបូងដែលនាងទទួលរងការជេរប្រមាថពីបុរសទាំងដែលកន្លងមកក្រុមគ្រួសាររបស់នាងមិនដែលបានប្រើពាក្យជេរបែបនេះមកលើនាងនោះទេ ។  មិនអាចសំងំស្ងៀមក្នុងនាមជាប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឱ្យដឹងថា អ្នកនាងនឹងស្នើរសុំទៅក្រសួងកិច្ចការនារីផ្នែកផ្លូវច្បាប់ដើម្បីឱ្យជួយនៅក្នុងរឿងនេះ ប្រសិនបុរសរូបនោះមិនចេញសុំទោសតារាចម្រៀង ស៊ឹម ថៃណា ។

ក្នុងនោះ ស៊ឹម ថៃណា ក៏បានទទូចសុំឱ្យបុរសរូបនោះចេញមុខសុំទោសចំពោះរូបនាងជាលក្ខណៈឯកជនក៏បានដើម្បីបញ្ចប់ទង្វើមាក់ងាយដល់តារាចម្រៀងឬស្រ្តីដែលបំពេញការងារនៅពេលរាត្រីទោះនៅក្នុងអាជីពបែ បណាក្តី៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post