header ads

Sponsor

ដ្បិតមិនទាន់មានអ្វីជាសំអាងជាក់លាក់តាមបែបវិទ្យាសាស្ត្រហើយក៏មិនទាន់មានការទទួលស្គាល់ពីសំណាក់លោកយាយ ខាវ ថងញ៉ុត ជាភរិយាលោក ស៊ីន ស៊ីសាមុត ក្តី តែពេលនេះមានការបង្ហើបថា លោក បឺត សំរេច បានដាក់ពាក្យសុំទៅតុលាការក្រុងភ្នំពេញដើម្បីប្រើប្រាស់នាមត្រកូល ស៊ីន ដោយស្របច្បាប់។

មកដល់ពេលនេះមហាជនមួយភាគធំបានសម្តែងការជឿជាក់ថាអតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំ បឺត សំរេច ពិតជាដំណក់ឈាមរបស់លោកតា ស៊ីន ស៊ីសាមុត​ ពិតមែន តាមរយៈទឹកដមសំឡេងពិរោះក្រអួនរបស់លោកនៅក្នុងបទចម្រៀងរបស់លោកឪពុក ។

មកដល់ពេលនេះរឿងរបស់លោក បឺត សំរេច ហាក់ស្ងប់ស្ងាត់ទៅវិញ ខណៈមហាជនខ្លះនៅតែមានមន្ទិលស្រប លោកយាយ ខាវ ថងញ៉ុត ជាភរិយានិងកូនស្រីច្បងលោក ស៊ីន ស៊ីសាមុត រក្សាភាពស្ងប់ស្ងាត់មិនរវីរវល់ចំពោះរឿងនេះ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះមានការបង្ហើបថាលោក បឺត សំរេច បានសម្រេចដាក់ពាក្យសុំទៅតុលាការដើម្បីប្រើប្រាស់នាមត្រកូលលោក ស៊ីន ស៊ីសាមុត ជាលោកឪពុកដោយស្របច្បាប់ ។ ប៉ុន្តែការសម្រេចបែបណាពីសំណាក់តុលាការនោះមិនទាន់មានការបង្ហើបនៅឡើយទេ ។

គេមិនទាន់ដឹងថាតើនឹងមានប្រតិកម្មអ្វីពីសំណាក់ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត ខណៈលោក បឺត សំរេច ប្រើប្រាស់ត្រកូល ស៊ីន បែបនេះ ។បើទោះកន្លងមកលោក បឺត សំរេច ធ្លាប់បានបញ្ជាក់ថាលោកមិនចង់បានអ្វីក្រៅពីក្តីស្រឡាញ់ពីសំណាក់ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត ឡើយ ។ គួរបញ្ជាក់ថាលោក បឺត សំរេច មានឈ្មោះដើមថា ធីម ធលីន ហើយឈ្មោះ បឺត សំរេច នេះគ្រាន់ជាឈ្មោះដែលលោកធ្វើជាអ្នកប្រដាល់ប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post