header ads

Sponsor

សមត្ថកិច្ច​បានបង្ហេីបឱ្យដឹងថា​ នៅរសៀល​ថ្ងៃ​ទី​ ៧​ ខែ​ សីហា​ ឆ្នាំ​ ២០២៣​ នេះ​ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឃាត់​ខ្លួន​ អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ និង​ ភរិយា​ ។

ចំពោះ​ អង្គរក្ស​ ៥​ នាក់​របស់​ អ្នកឧកញ៉ា​ ក៏ត្រូវ​បានឃាត់​ខ្លួន​ផងដែរ​ដោយសារ​តែ​អង្គរក្ស​ទាំងនេះ​ ប្រឆាំង​រារាំង​សមត្ថកិច្ច​ ពេល​ចុះ​អនុវត្តន៍​ដីកា​ ។

ប្រភព​បានបន្ថែម​ថា​ ការឃាត់ខ្លូន​បានធ្វើ​ឡេីងតាម​ដីកា​របស់​ តុលាការ​ ពីបទ​ឆបោក​ប្រជាពលរដ្ឋ​ច្រើន​រយគ្រួសារពាក់​ព័ន្ធ​គម្រោង​វិនិយោគ​ដីឡូ​ត៍​ ។

ប្រភព​បានអោយដឹងទៀតថា​ សមត្ថកិច្ច​កំពុង​តាមចាប់​ខ្លួន​ បុគ្គល​ពាក់​ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ក្រុម​ហ៊ុន​ពិភព​ដីមាស​ ដែល​ពាក់ព័ន្ធ​សកម្មភាព​ឆបោក​ប្រជាជន​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post