header ads

Sponsor

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង១៧:០០នាទី ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរហូតដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់យកកាបូបលុយ នៅចំណុចក្នុងតូបលក់កាហ្វេ ផ្លូវម៉ៅសេទុង កែងផ្លូវ៦៣ សង្កាត់ទន្លេបាសសក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៥:៣០នាទី។

ជនសង្ស័យឈ្មោះប៊ុន និល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន)។

សូមជម្រាបជូនថាជនសង្ស័យរូបនេះប្រេី ល្បិច ធ្វេី ជាទិញ ភេសជ្ជៈ មួយកែវ  ឃេីញឱកាស ស្ងាត់  ក៏ធ្វើ សកម្មភាព  យក កូន កាំបិត ផ្ជង់   និង  វាយ ប្លន់ យក កាបូប លុយពីនារីជាអ្នកលក់ កាហ្វេ បាន សម្រេច  ហេីយ រត់ ឡេីង ម៉ូតូ បម្រុង ជិះ រត់ គេចខ្លួន   ប៉ុន្តែ ប៉ះ ចំនារីចិត្តសឿង  ក៏លោត ធាក់ ជន  ជន សង្ស័យ ប្រតាយ ប្រតប់ដណ្តេីមបាន កាបូប មកវិញ  ចំណែក ជន សង្ស័យ ភ័យ ស្លន់ស្លោ  ក៏បន្ថែម ល្បឿន រត់ គេច ខ្លួន បាត់ ស្រមោល រហូតមកដល់ថ្ងៃទី ០៦ ខែសីហានេះ សង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធើ្វការសាកសួរ និង ចាត់ការបន្តតាមនីតិវិធីច្បាប់។

ជុំវិញទៅនឹងរឿងនេះដែរ បើយោងតាមការបង្ហោះឱ្យដឹងពីសាមីខ្លួន ដែលជួបហេតុការណ៍នេះ បានប្រាប់ឱ្យដឹងថា ៖ «ទៅចង្អុលមុខជនល្មេីសគិតថាពេលទៅដល់ដាក់វា១ជេីងកណ្តាលមុខ​
ពេលទៅដល់ឃេីញមុខហេីយញ័រប៉ះរោមខ្ញាកម៉ង»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post