header ads

Sponsor

បុរសដែ​ល​បេីកម៉ូតូកង់បី​នាំ និងបង្ក​ហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលា​ទៀបភ្លឺថ្ងៃទី៥ខែកក្កដាឆ្នាំ២០​២​៣​ នៅ​ក្នុងភូមិសាស្រ្តសង្កាត់អូរចារ ​ក្រុង និងខេត្តបាត់ដំបង ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ គឺជាមុខសញ្ញាចាស់ទេីប​ចេញ​ពី​ពន្ធនាគារ​ ដែល៥ឆ្នាំ​មុន​បានឆក់ទូរស័ព្ទពីជនបរទេសដូចគ្នា។

បើតាមសមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សមត្ថកិច្ចនគរ​បាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការ បង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបា​រាំងឈ្មោះ COLINE BACHELIER អាយុ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបា​ត់ដំបង នាវេលាម៉ោង ២២និង២០នាទី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ដែលករណីនេះបណ្តាលឱ្យស្រ្តីជាជនរងគ្រោះរងរបួសស្រាល​ ។

ជនសង័្សយរូបនេះត្រូវបានបញ្ជូនទៅអនុវត្តទោសនៅសាលាដំបូងខេត្តបាត់ដំបង ក្រោយពីបានឃាត់​ខ្លួន និង រកឃើញទូរស័ព្ទiphone6 ប្រគល់ជូនជន​រងគ្រោះវិញ។

នៅពេលចេញពីពន្ធនាគារវិញ នាទៀបភ្លឺថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៣ បុរសរូបនេះ បានប្រព្រឹត្តិសកម្ម​ភាពល្មើសជាថ្មីម្តងទៀត ទៅលើស្រី្តជាជនបរទេស ជនជាតិ បារាំងជាថ្មីម្តងទៀត ហើយត្រូវបានសមត្ថ​កិច្ចនគរបាលធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានម្តងទៀត​ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post