header ads

Sponsor

ដោយសារតែលោកគ្រូ សាន សុជា ធ្លាប់ជាអតីតសង្ឈដែលមានឈ្មោះបោះសំឡេងជាទីគោរពរបស់មហាជនទាំងក្នុងប្រទេសនិងក្រៅប្រទេសនោះទើបមានការចាប់អារម្មណ៍ជាខ្លាំងក្រោយ មានការរិះគន់ថាលោកគ្រូជាដើមចមដែលធ្វើឱ្យកញ្ញា ឡៅ ដានេ សុំបែកពីដៃគូមកភ្ជាប់ពាក្យជាមួយលោកគ្រូ ជាដើម ។ 

ជាមួយនឹងការលេចឮរឿងរ៉ាវទាំងនេះក៏មានការបញ្ចេញភស្តុតាងតាមរយៈរូបភាពជាហូរហែរបស់គូដណ្តឹងលោកគ្រូ សាន សុជា និងបុរសម្នាក់តាមបណ្តាញសង្គមជាមួយនឹងពាក្យរិះគន់ជាច្រើន ។ ដោយមានការលើកឡើងថាអ្នកទាំងពីរបានរួមរស់ជាមួយគ្នារយៈពេលពីរឆ្នាំ តែ ឡៅ ដានេ បានសុំបែកគ្នាដើម្បីមកភ្ជាប់ពាក្យជាមួយលោក សាន សុជា កាលពីថ្ងៃទី៣០ កន្លងទៅនេះ ។ រឿងរ៉ាវនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនឹងចង់ដឹងថាជាការពិតឬគ្រាន់តែជាការបរិហាកេរ្តិ៍ពីសំណាក់មនុស្សមួយក្រុមដែលមិនពេញចិត្តនិងអតីតសង្ឃដែលមានប្រជាប្រិយភាពរូបនេះ ។ 

ប៉ុន្តែពេលនេះអ្វីៗត្រូវបានលាតត្រដាងក្រោយពីគណនីយហ្វេសប៊ុក ដែលមានឈ្មោះថា Nara Lam ដែលមានព័ត៌មានថាជាអតីតដៃគូរបស់ គូដណ្តឹងលោក សាន សុជា ឡៅ ដានេ នោះបានចេញមុខនិយាយតាមរយៈការឡាយវីដេអូថា លោកបានស្គាល់ ឡៅ ដានេ នៅក្នុងថ្ងៃទី ៣០ខែ ១២ឆ្នាំ ២០២០ក្រោយពេលលាចាកសិក្ខាបទ ។

លោកបានស្គាល់ ឡៅ ដានេ នៅក្នុងកម្មវិធីជួយមន្ទីរពេទ្យកុមារអង្គរតាមរយៈការធ្វើការងារនៅក្នុងសហគមន៍រួមគ្នា ។ អ្វីដែលកត់សម្គាល់បើទោះមិនបានបញ្ជាក់ពីទំនាក់ទំនងជាមួយគូដណ្តឹងលោក សាន សុជា ឱ្យបានស៊ីជម្រៅនាពេលកន្លងមក តែលោក  Nara Lam បាននិយាយថា«ទោះបីគាត់ ( ឡៅ ដានេ)ប្រព្រឹត្តយ៉ាងណាចំពោះខ្ញុំក៏ខ្ញុំនៅតែគោរពេស្រឡាញ់ទង្វើល្អរបស់គាត់ ធម្មតាមនុស្សគ្រប់រូបរស់នៅត្រូវមានគោលដៅនិងក្តីសង្ឃឹមអ្វីមួយ យើងត្រូវផ្តល់ឱ្យគ្នាមិនត្រូវចាប់បង្ខំនរណាម្នាក់ឱ្យនៅជាមួយយើងទេត្រូវចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសា សនាដូចគ្នា»។

ក្នុងនោះដែរលោកក៏បានសំណូមពរឱ្យបញ្ឈប់ការនិយាយរឿងនេះហើយលោកក៏មិនបានអាក់អន់ចិត្តអ្វីដែរលោកបានគិតវិជ្ជមានចំពោះគូដណ្តឹងលោកគ្រូ សាន សុជា ថាជាមនុស្សមានចំណេះដឹង នឹងបានជួយដល់សហគមន៍ខ្មែរក្រោមបានច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post