header ads

Sponsor

ក្រោយពីស្ងប់ស្ងាត់ការរិះគន់ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានអ្នកលេងបណ្តាញសង្គមឌឺដងផ្លែផ្កាក្រោយពីតារាចម្រៀងមួយនេះបានជួយផ្សព្វផ្សាយដល់ការលក់ដីទំហំ៤២០ហិចតាដើម្បីយកប្រាក់មកដោះស្រាយផ្ទះដល់អតិថិជនដែលបានជាប់គាំងនាពេលកន្លងមក របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។

ក្រោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលក់ដីនៅតំបន់អរិយក្សត្រដែលទំហំរាប់រយហិចតានោះគេបានឃើញតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានស៊ែរដំណឹងនេះនៅក្នុងហ្វេសប៊ុករបស់លោកដោយបានភ្ជាប់សំណេរខ្លីថា«តោះបងប្អូនឱកាសចំណេញច្រើនមកដល់ហើយ» ។

ខេបសិនខ្លីរបស់ឧកញ៉ា សិរីមន្ត ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយការលក់ដីរបស់ អ្នកឧកញ៉ាជាមេរបស់ខ្លួននោះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមចូលទៅខមិនឌឺដងជាហូរហែរដោយអ្នកខ្លះបានលើកឡើងថា«ចំនេញច្រើនចឹងទិញទុកខ្លួនឯងទៅ»

«ចំណេញច្រើនចឹងបងៗអ្នកនៅជិតគាត់ស្រាប់កាត់ម្នាក់បន្តិចទុកទៅ»«ទិញយកចំណេញទៅអាយដលគ្រាន់បានលុយយកមកពន្លឿនគម្រោងបងប្អូនយើង» «ពួកលោកឧកញ៉ាប្រូម៉ូស្សិនហើយ បងប្អូនកសិករអើយលក់ដីស្រែមកទិញយកចំណេញ»«ចាំបាច់ប្រាប់គេអីលោកបងមន្តបើដឹងថាចំណេញច្រើ នម្តេចមិនទិញស្តុកទុកលក់ខ្លួនទៅ»។

ជាមួយនឹងការបញ្ចេញមតិផ្លែផ្កាគេក៏ឃើញមានការបញ្ចេញមតិគាំទ្រមួយចំនួនចំពោះការប ង្ហោះជួយផ្សព្វផ្សាយរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដល់មេរបស់ខ្លួនផងដែរ។ ចុងក្រោយនេះគេចាប់អារម្មណ៍ឃើញតារាលំដាប់ជួរមុខនៅក្នុងផលិតកម្មហា្គឡាក់ស៊ីទទួលរងការរិះគន់ជាខ្លាំងពីសំណាក់មហាជនក្រោយបានចេញមុខការពារភាពស្មោះត្រង់របស់មេខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post