header ads

Sponsor

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួនចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

នេះបើយោងតាមលិខិតបង្គាប់ការ ស្ដីពីការផ្អាកការងារបណ្ដោះអាសន្នមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣ របស់ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្គាប់ឲ្យផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួនចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន។

មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវបានផ្អាកការងារជាបណ្ដោះឲ្យសន្ននោះមានឈ្មោះ

១ អនុសេនីយ៍ឯក សុខ គីមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។

២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។

៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post