ពេលនេះដែរភរិយា នាយពាក់មី មានសុខភាពល្អប្រសើនឹងបាន ត្រឡប់មកផ្ទះវិញហើយ។ ប៉ុន្តែអ្នកស្រីត្រូវបន្តថែរក្សាសុខភាពដោយ ការហាត់ប្រាណនិងទទួលទានអាហារល្អៗ។អ្វីដែលចាប់អារម្មណ៍អ្នកស្រីបានផ្តែផ្តាំក៍កូនចៅឲ្យស្រឡាញ់សម្រស់ធម្មជាតិរបស់ខ្លូនកុំចង់បានស្អាតតាមបែបគីមី។
អ្នកស្រី ជា សុធីម ដែលត្រូវគេស្គាល់ថាជាភរិយា នាយពាក់មី បានចេញពីមន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃទី០៧ ក្រោយពីបានចូល សង្រ្គោះបន្ទាន់កាលពីថ្ងៃទី០២ កន្លងទៅដោយសារអ្នកស្រីបានព្យួរសេរ៉ូមឲ្យស្បែកសនៅមជ្ឈមណ្ឌល S88 Beauty ។
ភរិយា នាយពាក់មី បានឲ្យដឹងថា ពេលនេះអ្នកស្រី មានសុខភាពប្រសើរ វិញហើយក្នុងខ្លួនក៏លែងមានជាតិពុលទៀតដែរ។ អ្វីដែលត្រូវបន្ត អ្នកស្រីត្រូវទទួលអាហារល្អៗដើម្បីបង្រ្គប់គ្រាប់ឈាមក្រហមនិងធ្វើការហាត់ប្រាណជាប្រចាំ។
ដោយសារជួបបញ្ហាស្ទើរផុតជីវិតដោយសារចង់បានស្បែកសខុសពីធម្មជាតិអ្នកស្រី ជា សុធីម បានផ្តែផ្តាំដល់កូនចៅឲ្យស្រលាញ់សម្រស់ធម្មជាតិហើយប្រសិនចង់កែកុនគូរជ្រើសរើសទីកន្លែងច្បាស់លាស់និងមានឯកទេសត្រឹមត្រូវ។
បន្ថែមពីលើភរិយា នាយពាក់មី បានបញ្ជាក់ថាលោកបានដកពាក្យ បណ្តឹងពីម្ចាស់ហាង S88 Beauty រួចហើយក្រោយពីទទួលបាន ទាំងថ្លៃព្យាបាលនិងសំណង់ជំងឺចិត្តសមរម្យតាមសំណើរបស់លោក។ ដ្បិតបានដកពាក្យបណ្តឹង តែ នាយពាក់មី មិនដឹងថាម្ចាស់ ប្រេនរូបនេះនឹងបន្តអនុវត្តទោស ឬបែបណា ខណៈពេលនេះហាង ទាំង ១៣ សាខារបស់ប្រេន S88 Beauty ត្រូវបានបិទទាំង ស្រុង៕