header ads

Sponsor

កណ្តាល៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផាកពិន័យរណ្តៅដីល្មើសច្បាប់ធំមួយក្នុងស្រុកខ្សាច់កណ្តាលជាទឹកប្រាក់ចំនួន៣លានដុល្លារ ដែលគេស្គាល់ម្ចាស់អាជីវកម្មឈ្មោះ អ៊ុក រដ្ឋា ។

នេះបើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៨០៤៧ សហវលស ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣។

ការពិន័យនេះ ក្រោយពីរណ្ដៅដីរបស់ឈ្មោះ អ៊ុក រដ្ឋា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋ ក្នុងការធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែផុតសុពលភាព ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងនោះក្រសួងសេដ្ឋកិច្ច ទុកពេលឱ្យ៣០ថ្ងៃ ហើយបើមានការយឺតយ៉ាវត្រូវរងការពិន័យ២ភាគរយ នៃទឹកប្រាក់ដែលជំពាក់ជារៀងរាល់ខែ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម នឹងត្រូវបង្កកគណនីក្រុមហ៊ុននៅគ្រប់ធនាគារទាំងអស់ ហាមឃាត់ការនាំចេញនាំចូល បង្កការផ្ទេរកម្មសិទ្ធិ ការធ្វើអំណោយ ផ្ទេរមរតក ហាមឃាត់ការចូលរួមដេញថ្លៃ ផ្អាកការផ្តល់ការអនុញ្ញាតវិនិយោគ ផ្អាកការសាងសង់ ហើយវិធីចុងក្រោយ គឺប្តឹងទៅតុលាការ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រុមការងារចម្រុះគណៈកម្មាធិការបង្រ្កាបបទល្មើសការធ្វើអាជីវកម្មធនធានរ៉ែ ខេត្តកណ្តាល បានចុះត្រួតពិនិត្យការដ្ឋានរណ្តៅដីរបស់ក្រុមហ៊ុនខាងលើ និងបានរកឃើញថា ការដ្ឋាននេះ បានធ្វើអាជីវកម្មលើអាជ្ញាបណ្ណដែលហួសសុពលភាព តាំងឆ្នាំ២០១៨មកម្ល៉េះ ហើយកាលណោះមេការក្រុមហ៊ុនបានប្រើបក្ខពួកបើករថយន្តមកពាំងផ្លូវក្រុមការងារថែមទៀតផង។

ក្រោយពីធ្វើការពិនិត្យវាស់វែងរបស់ក្រុមការងារអន្តរក្រសួង ឃើញថា ក្រុមហ៊ុនបានជីកអាចម៍ដីលក់ ដោយមិនបានបង់សួយសារចូលរដ្ឋជាង១លានម៉ែត្រត្រីគុណ ទើបក្រុមការងារ ធ្វើការគណនីនិងពិន័យទៅតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post