header ads

Sponsor

មានការចាប់អារម្មណ៍ក្រោយបានឃើញភរិយា លាន អាហ្វ្រីលគីនីន ដែលត្រូវគេស្គាល់ ថា ជាអ្នកលក់អនឡាញមានឈ្មោះល្បីអ្នកស្រី យូ លីណា បានរំឮករឿងអតីតកាល តារាចម្រៀង ប៉ាត់ សុធារ៉ា ជាមួយស្វាមីខ្លួនឧកញ៉ា លាន អាហ្វ្រីល គីនីន ។ប៉ុន្តែយ៉ាង ណាពេលនេះអ្នកស្រី យូ លីណា បានសុំទោសតារាចម្រៀង ប៉ាត់ សុធារ៉ា រួចរាល់ ហើយ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ប៉ាត់ សុធារ៉ា ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ ឧកញ៉ា លាន អាហ្វ្រីល គីនីន តាំងពីឧកញ៉ារូបនេះនៅជាស្វាមីរបស់អតីតតារាសម្តែង កែវ វល័ក្ខ ម្ល៉េះ។ ប៉ុន្តែថ្មីៗនេះអ្នកស្រី យូ លីណា ភរិយា លាន អាហ្វ្រីលគីនីន បានរំឮក រឿងអតីតកាលតារាចម្រៀង ប៉ាត់ សុធារ៉ា ដោយការមិននៅក្នុងរូបភាពរបស់ ប៉ាត់ សុធារ៉ា ដែលបង្ហោះដោយគណនីយមួយដែលបានបង្ហោះរូបភាព ប៉ាត់ សុធារ៉ា ភ្ជាប់ដោយសារថា

«ចង់បានប្តីបងៗណាស្ម័គ្រទំលាក់លេខ ទីតាំង»។ ក្នុងនោះអ្នកស្រី យូ លីណា បានខមិនលេខទូរស័ព្ទស្វាមីខ្លួន លាន អាហ្វ្រីលគីនីន ។ការខមិន របស់់អ្នក ស្រី យូ លីណា បានធ្វើឲ្យ ប៉ាត់ សុធារ៉ា តបថា« សូមកុំមកប៉ះពាល់ខ្ញុំណាព្រោះខ្ញុំអត់់ មានពេលឈ្លោះជាមួយលោកជំទាវឯងទែ សូមកុំមកស្រូបទាញខ្ញុំចូល»។

ប៉ុន្តែយ៉ាងណារឿងនេះបានបញ្ចប់ទៅវិញដោយសារភរិយា លាន អាហ្វ្រីលគីនីន បានសុំទោស ប៉ាត់ សុធារ៉ា ដោយបញ្ជាក់ថាខ្លួននិយាយលេងមិនមានគំនិតអ្វីទេ។ តារាចម្រៀង ប៉ាត់ សុធារ៉ា បានបញ្ជាក់ថានាងទទួលយកការសយំទោសពីសំណាក់អ្នក លក់អនឡាញ យូ លីណា ព្រោះនាងមិនដែលមានជម្លោះនិងគ្នាឡើយ ហើយនាង សង្ឃឹមថា ការនិយាយរបស់ យូ លីណា មិនមែនជាការមើលងាយរូបនាងទៅចុះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post