header ads

Sponsor

ក្រោយមានស្ត្រីម្នាក់កើតទុក្ខមិនសុខចិត្តសុំឱ្យអតីតតារាសម្តែង យុត្ថារ៉ា ឆានី ចេញមុខដោះស្រាយដីឱ្យខ្លួនក្រោយបានបង់ប្រាក់រំលោះអស់ជាងពីរម៉ឺនដុល្លារមកហើយនោះ។ស្រាប់តែពេលនេះអតីតមិត្តរួមជំនាន់របស់លោក យុត្ថារ៉ា ឆានី គឺអតីតតារាសម្តែង កែវ កល្យាណ ក៏បានទទូចសុំឱ្យលោក យុត្ថារ៉ា ឆានី ចេញមុខដោះស្រាយកាត់ប្លង់រឹងឱ្យខ្លួន ខណៈអ្នកស្រីបានបង់ប្រាក់រួចរាល់ជិត ៦ម៉ឺនដុល្លារតាំងពីឆ្នាំ ២០១៩ ។

អ្វីដែលចាប់អារម្មណ៍អ្នកស្រី កែវ កល្យាណ បានឱ្យដឹងថាមិនមែនមានតែអ្នកស្រីទេដែលជួប បញ្ហានេះសូម្បីអតីតតារាសម្តែង អម្ពរ ទេវី និងអ្នកសិល្បៈមួយចំនួនក៏មានជួបរឿងដូចអ្នកស្រីដែរចំពោះការទិញអចលទ្រព្យរបស់លោក យុត្ថារ៉ា ឆានី ។

ប៉ុន្តែកន្លងមកពួកខ្លួនបានទុកឱកាសព្រោះសុទ្ធតែជាអតីតអ្នកសិល្បៈរួមជំនាន់ជាមួយគ្នា។ ជាមួយគ្នានោះអ្នកស្រី កែវ កល្យាណ ក៏បានរៀបរាប់ថា«បើខ្ញុំវិញ ជិត៦ម៉ឺនដុល្លារ បង់លុយផ្តាច់អស់ តាំងមុនកូវីតទៀតហើយសន្យាកាត់ប្លង់រឹងបំបែកក្បាលដីឲ្យ ចាំរហូតមកដល់ឥលូវ នៅតែសន្យា ប្អូនអើយខ្ញុំធ្លាប់ថតជា១រាប់អាននិងទុកចិត្តជឿជាក់ខំជួយទិញតាមការអះអាងធានាសព្វគ្រប់ មិត្តឆានីបើបានឃើញហើយគួរជួយដោះស្រាយតាមសន្យាដោយការគួរផងលុយញើសឈាមណាមិត្ត

ហើយខ្ញុំបាននាំមិត្តភក្រ័យើងសិល្បះជាច្រើនទិញលូវពួកគាត់បាកចិត្តតឹងទ្រូង យំមិនចេញទេ ពួកគាត់បបួលខ្ញុំប្តឹងនិងបង្ហោះ តែខ្ញុំនិងមិត្តអម្ពរទេវី ថាកុំទាន់ចាំមើលគាត់ដោះស្រាយសិន ចឹងសូមឆានី ជួយដោះស្រាយឲ្យបានឆាប់ផង កុំពន្យាពេលយូរទៀតអី ព្រោះយូរឆ្នាំហើយតាំងពីដើមឆ្នាំ 2019ម្លេះ»។

តបជាមួយរឿងនេះលោក យុត្ថារ៉ា ឆានី ដែលកំពុងជួបរឿងអាស្រូវលក់ដីខ្យល់នោះក៏បានបង្ហោះសារនៅក្នុងគណនីយផ្លូវការរបស់លោកផងដែរថា«ខ្ញុំបាទ យុត្ថារ៉ា ឆានី សូមបដិសេធរាល់ការចុះផ្សាយព័ត៌មានមិនពិតប្រទេសមានច្បាប់បើយល់ថាខ្ញុំខុសសូមធ្វើការតាមច្បាប់រៀងខ្លួន»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post