header ads

Sponsor

តារាចម្រៀង ប៉ាត់ សុធារ៉ា បានបង្ហាញការភ្ញាក់ផ្អើលក្រោយពីបានឃើញគេឆាតមកសួរនាងត្រង់ៗថាត្រូវការសេវាកម្មពិសេសសម្រាប់នារីៗដែលមានការលាក់ការណ៍បានយ៉ាងសម្ងាត់ទៀតផង ។ជាមួយនឹងការហួសចិត្តតារាចម្រៀងនិយមច្រៀងបទសម័យដើមរូបនេះបានចោទជាសំណួរដល់មហាជននៅក្នុងបណ្តាញសង្គមថាជារឿងពីតឬបែបណា?

តារាចម្រៀង ប៉ាត់ សុធារ៉ា បានបង្ហាញសារទាំងនោះដែលបានឆាតមករូបនាងដោយត្រង់ តែយ៉ាងណាក៏មានការសុំទោសដល់រូបនាងបើមិនចូលចិត្តសេវាកម្មពិសេសនោះ ។ អ្វីដែលហួសចិត្តនោះគឺមានការបម្រើសេវាកម្មបែបនេះដល់ទីកន្លែងហើយរក្សាការសម្ងាត់ថែមទៀត ។

ដោយការភ្ញាក់ផ្អើលតារាចម្រៀងរូបនេះបាននិយាយថា«សំដីថោកទាបចឹងក៏និយាយចេញដែរពាក្យចឹងដូចជាមើលងាយខ្ញុំពេកទេដឹង ហើយលូវគេមានសេវាកម្មចឹងមែនអត់បងប្អូន? ស្រីៗយើងមានចំណាប់អារម្មណ៍អត់ទៅបានគ្នា»។ 

ក្នុងនោះក៏មានការលើកឡើងថាធ្លាប់តែឃើញនៅស្រុកគេបើនៅស្រុកខ្មែរដូចជាមិនទាន់ឃើញបែបនេះទេ ។ ទោះបីយ៉ាងណាក៏មានអ្នកលេង បណ្តាញសង្គមជាបុរសៗមួយចំនួនបានខមិនបែបលេងសើចថាចង់ទៅធ្វើការបែបនេះម្តង។

ខ្លះទៀតលើកឡើងថាដោយសារបងល្បីដូច្នេះហើយទើបគេឆាតមកសួរបែបនេះ ។ គួររំឮកថាតារាចម្រៀង ប៉ាត់ សុធារ៉ា ជាតារាចម្រៀងដែលមានសំឡេងពិរោះក្រអួន ដែលស៊ីជាមួយបទសម័យដើម ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post