header ads

Sponsor

ទោះបីស្ថានភាពរបួសមិនទាន់ជាសះស្បើយនៅឡើយ ប៉ុន្តែពេលនេះផ្លូវចិត្តរបស់អតីតពិធីការិនី វីជេ អាណូហាក់រឹងមាំជាងមុនដោយសន្យាថាលែងធ្វើអំពើល្ងង់ខ្លៅបែបនេះទៀត។ មិនត្រឹមតែបានទទួលការជ្រោមជ្រែងលើកទឹកចិត្តពីសំណាក់ប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា សូម្បីតែមិត្តភក្តិក្នុងសិល្បៈក៏បានផ្តល់កម្លាំងចិត្តនិងថវិកាដល់រូបនាងជាហូរហែផងដែរ ។

សព្វថ្ងៃនេះ វីជេ អាណូ កំពុងសម្រាកព្យាបាលមុខរបួសនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយ ។ បើតាមការបង្ហើបពីសំណាក់អ្នកសិល្បៈដែលបានទៅសួរសុខទុក្ខនាងនោះបានឱ្យដឹងថា ពេលនេះ វីជេ អាណូ ហាក់មានកម្លាំងចិត្តឡើងវិញក្រោយឃើញមានមិត្តសិល្បៈបានទៅសួរ សុខទុក្ខនាងជាបន្តបន្ទាប់។

មិនតែប៉ុណ្ណោះអតីតពិធីការិនីរូបនេះក៏បានផ្តែផ្តាំដល់អ្នកដទៃសូមកុំយកតម្រាប់តាមរូបនាងបែបនេះ។មិនទាន់មានការសួរនាំពីមូលហេតុដែលនាំឱ្យអតីតពិធីការិនីដែលធ្លាប់មានឈ្មោះបោះសំឡេងមួយរូបនេះឈានទៅដល់ការគិតខ្លីចោលកូនៗឡើយ ។ គ្រាន់តែ អាណូ បានបង្ហើបខ្លះៗថាដោយសារនាងទទួលរងសម្ពាធនិងការមើលងាយរើសអើង ជាពិសេសត្រូវរ៉ាប់រងមើលជំងឺកូនស្រីដែលត្រូវចំណាយច្រើនថែមទៀត ។

បើគិតមកដល់ពេលនេះ អាណូ ធ្លាប់បានគិតខ្លីដល់ទៅបួនដងមកហើយរួមទាំងលើកនេះ ។ ស្ថិតក្នុងស្ថានភាពបែបនេះគេក៏បានឃើញតារាម្តែង ចន ច័ន្ទលក្ខិណា ក៏បានខ្នះខ្នែងសួរសុខទុក្ខ និងនាំយកថវិកាពីសំណាក់សប្បុរជននានាទៅផ្តល់ឱ្យ អាណូ ផងដែរ ។

គួរបញ្ជាក់ថា អាណូ ដែលមានឈ្មោះប្រាកដថា សួន ភក្តី ត្រូវបានគេស្គាល់ថាជាពិធីការិនី និងជាតារាសម្តែងដែលមានឈ្មោះល្បីកាលពីជាង ១០ឆ្នាំមុន តែក្រោយមកក៏បាត់ដំណឹងនាងស្របលេចឮព័ត៌មានអាស្រូវថាមានទំនាក់ទំនងជាមួយស្វាមីគេរហូតត្រូវភរិយាដើមធ្វើអំពើហឹង្សានិង កាត់សក់ជាដើម ។ ប៉ុន្មានឆ្នាំក្រោយមក វីជេ អាណូ ក៏បានលេចមុខនៅក្នុងសិល្បៈវិញដោយបានចូលរួមថតសម្អាងការ នានា តែប្រជាប្រិយភាពរបស់នាងហាក់បាត់បង់ស្របមានតារាវ័យក្មេងរីកដុះដាលព្រោងព្រាត ។

ក្រោយមក វីជេ អាណូ ក៏បានងាកទៅប្រកបរបរលក់ម្ហូបអាហារវិញ រហូតកើតមានការគីតខ្លីដោយសាររងសម្ពាធផ្លូវចិត្តខ្លាំង ។ សព្វថ្ងៃ អាណូ ត្រូវទទួលរ៉ាប់រងនៅក្នុងគ្រួសារដែលមានម្តាយចាស់ និងកូនស្រីចំនួនពីរនាក់ផងដែរ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post