header ads

Sponsor

បន្ទាប់​ពី​ទទួលព័ត៌មានថា​ មាន​ម្ចាស់​ចំការ​អំពៅម្នាក់​ប្រេី​ហិង្សាលេី​ កុមារា​អាយុ​ ១៣​ ឆ្នាំ​ ម្នាក់​បណ្ដាលឱ្យសន្លប់រហូតចូលមន្ទីរពេទ្យនោះ​ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ ប៊ុនឆន​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ បញ្ជាឱ្យសមត្ថកិច្ចក្រោមឱវាទ​ឃាត់ខ្លួន​ម្ចាស់​ចំការ​ភ្លាម​ ។

ហេតុការណ៍នេះ វាយក្មេងរហូតដល់ចូលពេទ្យនេះ កើតឡើងនៅថ្ងៃទី ១៥​ ខែ សីហា ឆ្នាំ​ ២០២៣​ ស្ថិតនៅក្នុង ភូមិ ដូង ឃុំ បាបោង ស្រុក ពាមរក៏ ខេត្ត ព្រៃវែង ។

ក្មេងប្រុសជនរងគ្រោះឈ្មោះ ជឿន ជន អាយុ​13 ឆ្នាំ ជាសិស្ស ។ ចំណែកឯ ម្ចាស់ចំការដែលវ៉ៃធ្វើបាបក្មេងនោះ ឈ្មោះ វាសនា រស់នៅភូមិឃុំ ជាមួយក្មេងរងគ្រោះដែរ​ ។

បើតាមសំដីក្មេងរងគ្រោះបានអោយដឹងថា ដំបូងឡើយ គេ​និងក្មេងប្រុសម្នាក់ទៀត បានទៅដើរលេង នៅក្បែរចំការអំពៅនោះ ហើយក៏ស្រេកទឹក ក៏ឃើញអំពៅក៏ចូលទៅកាច់មួយដើមដើម្បីហូបបំបាត់ស្រេកទឹក ស្រាប់តែពេលនោះ​ម្ចាស់ចំការមកទាន់ក៏ចាប់វ៉ៃ ក្មេងរងគ្រោះនោះនឹងអំពៅ វ៉ៃអស់អំពៅមួយដើមក៏កាច់អំពៅមួយដើមទៀតវ៉ៃរហូតឡើងទ្រោមខ្លួន សន្លប់បាត់ស្មារតី ចំណែកក្មេងម្នាក់ទៀតក៏រត់ទៅប្រាប់ឪពុកក្មេងរងគ្រោះ ក៏បញ្ចូន ជនរងគ្រោះទោកាន់មន្ទីពេទ្យភ្លាម ។

ខណៈពេលនេះ​សមត្ថកិច្ច​កំពុង​សួរចម្លេីយ​ម្ចាស់​ចំការដេីម្បីកសាងសំណុំរឿង​បញ្ជូនទៅ​អយ្យការអមសាលាដំបូង​ខេត្ត​ព្រៃវែង​ចាត់ការតាមច្បាប់​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post