header ads

Sponsor

ដ្បិតមិនសូវមានសកម្មភាពសិល្បៈខ្លាំងដូចមុនក៏ពិតមែន តែស្រីស្អាត អៀ ម៉េងលិ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមតាមរយៈការចែករំលែករូបភាពដ៏ស្រស់ស្អាតរបស់នាង ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះស្រីស្អាត អៀ ម៉េងលិ តែងបង្ហោះសារសេធៗដូចមិនសមបំណងនៅក្នុងរឿងអ្វីមួយបើទោះនរណាក៏ដឹងថានាងនិងគូស្នេហ៍ពិតជាផ្អែមល្ហែម និងស៊ីជម្រៅខ្លាំងក៏ដោយ។

គេចាំបានថាបើទោះទើបភ្ជាប់ទំនាក់ទំនងស្នេហ៍មិនទាន់បានមួយឆ្នាំក្តី តែចំណងស្នេហ៍របស់ អៀ ម៉េងលិ និងគូស្នេហ៍ជាបុរសសង្ហាកូនអ្នកមាននោះកាន់តែស្អិតរមួតខ្លាំងមិនចាញ់ប្តីប្រពន្ធ នោះទេ ។ អៀ ម៉េងលិ ត្រូវមហាជននៅក្នុងបណ្តាញសង្គមហៅថាគូស្នេហ៍មិនគិតមានក្រ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ អៀ ម៉េងលិ បានបង្ហោះសារបែបសេធៗនៅក្នុងStory «ស៊ូស្រឡា ញ់មនុស្សប្រុសដែលសុខចិត្តស្រឡាញ់យើងល្អជាងមនុស្សប្រុសដែលដណ្តើមយើងឈ្នះ  ស៊ូស្រឡាញ់មនុស្សដែលមិនខ្លាចអន់ក្នុងការតាមលួងយើងល្អជាងស្រឡាញ់មនុស្សប្រុសដែលខ្លាចអន់ខ្លាចថោកគ្រានតែលួងយើងមុនសោះ ..។មិនតែប៉ុណ្ណោះស្រីស្អាតមានមន្តស្នេហ៍រូបនេះហាក់ដូចជាមានវិបត្តផ្លវចិត្តបើទោះមើលពីខាងនាងមានស្នាមញញឹមគ្រប់ពេលពោរពេញទៅដោយក្តីសុខជាខ្លាំង ។

ទោះបីជាយ៉ាងនេះក្តី គេមិនប្រាកដថាសារទាំងនេះទំនងចង់បង្ហាញថាចំណងស្នេហ៍នាងមានបញ្ហានោះឡើយ។អាចគ្រាន់តែជាការចែករំលែកបទពិសោធន៍ដល់មិត្តនារីដទៃប៉ុណ្ណោះ ព្រោះ ដូចដឹងស្រាប់ហើយកន្លងមក អៀ ម៉េងលី បានសរសើរគូស្នេហ៍មិនដាច់ពីមាត់បើទោះពួកគេទើបស្គាល់គ្នារយៈពេលខ្លីក៏ដោយ ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ អៀ ម៉េងលិ បានប្រាប់ថានាងមានគម្រោងវិលចូលសិល្បៈដែលមានដូចជាការ Cover បទចម្រៀង ខណៈកន្លងមកនាងទទួលថតតែស្ប៉តមួយប៉ុណ្ណោះដោយសារខ្លាចគូស្នេហ៍ប្រចណ្ឌនៅពេលសម្តែងស្និទ្ធស្នាលជាមួយតួប្រុស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post