header ads

Sponsor

ក្រោយពីទទួលបានសិទ្ធរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ ពេលនេះតារាសម្តែងសម្បុរស្រអែមស្រស់ សារាយ សក្ខណា លែងចង់ទៅរស់នៅឯទឹកដីសហរដ្ឋអាមេរិកវិញ។ជាក់ស្តែងសព្វថ្ងៃតារាសម្តែងរូបនេះក៏បានឱ្យកូនប្រុសស្រីរបស់ខ្លួនបានចូលរៀននៅក្នុងសាលាឯកជនមួយនៅក្នុងស្រុកទៀតផង ។ អ្វីដែលកត់សម្គាល់ដោយសារនៅតែទទួលបានការគាំទ្រពីសំណាក់ម្ចាស់ផលិតកម្មនិងទទួលបានការងារធំៗបន្តជាប់គ្នានោះ ធ្វើឱ្យតារាសម្តែង សារាយ សក្ខណា លែងចង់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ។

សិល្បករការិនីមិនតិចទេនាំគ្នាសង្វាតចាកចេញទៅរស់នៅបរទេស ជាពិសេសនៅពេលពួកគេមានឱកាសបានទៅច្រៀងនៅទីនោះ។ ប៉ុន្តែដោយឡែក សារាយ សក្ខណា បែរជាមិនចង់ទៅរស់នៅទីនោះដោយបានត្រឡប់មករស់នៅស្រុកខ្មែរជាមួយស្វាមីនិងកូនៗដែលគិតមកដល់សព្វថ្ងៃប្រមាណជាជិតពីរឆ្នាំមកហើយ ។

មិនតែប៉ុណ្ណោះកូនប្រុសស្រីរបស់អ្នកនាងក៏បានចូលរៀននៅសាលាឯកជនមួយនៅក្នុងស្រុកខ្មែរដោយអ្នកនាងចង់ឱ្យកូនបានយល់នឹងចេះពីភាសាកំណើតរបស់ខ្លួន ។ មូលហេតុសំខាន់ដែលធ្វើឱ្យតារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះមិនចង់ទៅរស់នៅសហរដ្ឋអាមេរិកវិញដោយសារនៅស្រុកខ្មែរអ្នកនាងនៅតែទទួលបានការងារធំៗជាមួយនឹងតម្លៃខ្លួនខ្ពស់មិនថាការងារសម្តែងរឿង ឬបង្ហា ញម៉ូដឡើយ ។ មិនតែប៉ុណ្ណោះអ្នកនាងក៏មានមុខជំនួញនៅក្នុងដៃជាច្រើនទៀតផង ។

សម្រាប់ការសម្រេចចិត្តរបស់ សារាយ សក្ខណា ក៏មិនមានអ្វីចោទជាបញ្ហាដែរព្រោះស្វាមីរបស់អ្នកនាងលោក មេត្រី ក៏មានការយល់ស្របជាមួយភរិយា ។ ព្រោះសម្រាប់ជីវិតរស់នៅសហរដ្ឋអាមេរិកក្រៅពីមើលថែទាំកូននិងបំពេញតួនាទីជាមេផ្ទះ សារាយ សក្ខណា មិនបានបំពេញការងារអ្វីឡើយ ។

ដោយសារការងារនៅក្នុងស្រុកមានបន្តជាប់គ្នារដឹកនោះទើប សារាយ សក្ខណា មិនទាន់សម្រេចថាពេលណានឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញ តែប្រសិនមានការងារបន្ទាន់នៅទីនោះនាងនិងស្វាមីក៏ត្រូវចេញទៅភ្លាមៗដែរ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post